ក្លិប ណា​ប៉ូ​លី​ចង់បាន​ខ្សែប្រយុទ្ធ ការី​ម បេន​ហ្សេ​ម៉ា បន្ទាប់ពី​ឃើញ ជូ​វេន​ទុ​ស​ផ្ទេរ រ៉ូ​ណា​ល់​ដូ​

986
ចែករម្លែក

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) គ្រូបង្វឹក​ថ្មី​របស់​ក្លិប​ណា​ប៉ូ​លី​( Napoli) ចង់​នាំយក​ខ្សែប្រយុទ្ធ ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema) របស់​រៀល​ម៉ា​ឌ្រី​ដ​មកកាន់ ក្របខណ្ឌ Serie A ។​
​ ​
​ក្លិប Napoli ត្រៀម​ឆ្លើយតប​នឹង​ស្ថានការណ៍​ជាក់ស្តែង បន្ទាប់ពី​គូប្រជែង​សំខាន់ Juventus បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ហើយ​មានបំណង សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់​៤០​លាន​ផោន​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​
​ ​
​លោក អែន​សេ​ឡូត​ទី គឺជា​អ្នកគាំទ្រ បេន​ហ្សេ​ម៉ា អំឡុងពេល​លោក​ដឹកនាំ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ ហើយ​លោក​ជឿថា លោក​នឹង​បន្ថែម​គុណភាព​លេង​លើ​ក្រុម​ជម្រើស​របស់ Napoli ។​
​ ​
​បេន​ហ្សេ​ម៉ា គឺជា​កីឡាករ​សំខាន់​ម្នាក់ ចាប់តាំងពី​ផ្ទេរ​មកដល់​ពហុកីឡាដ្ឋាន Bernabeu កាលពី​ឆ្នាំ​២០០៩ ហើយ​រកបាន​១៩២​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤១៣​លើក​។ ទោះបី​ជាមាន​ស្ថិតិ ល្អ​បែបនេះ​ក៏ដោយ ក៏​អ្នកគាំទ្រ​របស់​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​នៅ​មិនទាន់​ពេញចិត្ត​និង បេន​ហ្សេ​ម៉ា នៅឡើយ​។​
​ ​
​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​នឹង​ប្រយ័ត្នប្រយែង ក្នុងការ​បណ្តោយ​ឲ្យ​កីឡាករ​ជើងចាស់​ចេញ​ម្នាក់ទៀត បន្ទាប់ពី​លក់ រ៉ូ​ណា​ល់​ដូ ក្នុងតម្លៃ​១០០ លាន​ផោន​ទៅ​ឲ្យ​ក្លឹប Juventus ហើយ​រៀល​ម៉ា​ឌ្រី​ដ​នឹង​ស្វែងរក​អ្នក​ជំនួស​យ៉ាង​ឆាប់​បំផុត​។​
​ ​
​ខ្សែប្រយុទ្ធ រ៉ូ​ឌ្រី​ហ្គោ (Rodrigo) របស់​ក្លឹប Valencia ដែល​រកបាន​១៦​គ្រាប់​កាល​រដូវ​កាល មុន​នៅ​ក្របខណ្ឌ La Liga ស្ថិតនៅលើ​កំពូល​តារាង​គោលដៅ​ផ្ទេរ ប៉ុន្តែ​រៀល​ម៉ា​ឌ្រី​ដ​ចង់​ស្វែងរក អ្នក​មក​ជំនួស​តំណែង រ៉ូ​ណា​ល់​ដូ ខ្លាំង​ជាង​នៅពេលនេះ ស្របពេល អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) របស់​ក្លឹប​ឆេ​ល​ស៊ី​គឺជា​គោលដៅ​ផ្ទេរ​ចម្បង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema)

ទីតាំងផ្សាយពាណិជ្ជកម្ម