ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ League Cup សម្រាប់ចុងសប្ដាហ៍នេះ បានឈានដល់វគ្គ ៤ ក្រុម ចុងក្រោយហើយ។

សម្រាប់ថ្ងៃទី២២ មេសា ដែលជាការប្រកួតជើងទី១ នោះ ក្រុមណាហ្គា ប្រកួតជាមួយក្រុមវិសាខា។ ប្រកួតជើងទី១ ដែរ នៅថ្ងៃទី២៣ មេសា ក្រុមគីរីវង់សុខសែនជ័យ ប្រកួតជាមួយក្រុមភ្នំពេញក្រោន។

សម្រាប់ជំនួបក្នុងជើងទី២ វិញនោះ ថ្ងៃទី២៧ ឧសភា វិសាខា ប្រកួតជាមួយ ណាហ្គានិងថ្ងៃទី២៨ ឧសភា ភ្នំពេញក្រោន ប្រកួតជាមួយ គីរីវង់សុខសែនជ័យ។

ក្រុមណាហ្គា មុនពេលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានឆ្លងកាត់ ៥ ប្រកួតមកហើយ ដោយឈ្នះ ៣ ប្រកួត ស្មើ១ ប្រកួត និងចាញ់ ១ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល B មាន ១០ ពិន្ទុ។

ក្រុមវិសាខាវិញ មុនពេលឡើងដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនេះ បានឆ្លងកាត់ ៥ ប្រកួតមកហើយដូចគ្នា ដោយឈ្នះទាំង ៥ ប្រកួត និងឈរកំពូលតារាង ដោយមាន ១៥ ពិន្ទុ នៃពូល A ។

ក្រុមគិរីវង់សុខសែនជ័យវិញ ក្រោយពីបានឆ្លងកាត់ ៥ ប្រកួតនេះ ឈ្នះ ៣ ប្រកួត ស្មើ១ ប្រកួត និងចាញ់ ១ ប្រកួត និងឈរនៅចំណាត់ថ្នាក់លេខ២ ពូលA មាន ១០ ពិន្ទុ ។

ចំពោះ ៥ ប្រកួតរបស់ក្រុមភ្នំពេញក្រោនវិញ ៥ ប្រកួត ឈ្នះទាំង ៥ ប្រកួត មាន ១៥ ពិន្ទុ ដោយឈរនៅកំពូលតារាងនៃ B៕ V / N