មហាជន​រំភើបចិត្ត​ចំពោះ​សុនខ​ដ៏​សែន​ស្មោះត្រង់​ដែល​ធ្វើ​ទង្វើ​នេះ​ដាក់​ម្ចាស់​ពិការ​

1039
ចែករម្លែក

​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​សុនខ​ស្មោះត្រង់​នឹង​ម្ចាស់​ណាស់​។​ហើយ​សុនខ​មួយ​ក្បាល​នៅ​ប្រទេស​ហ្វីលីពីន នេះ​បានធ្វើឱ្យ​មហាជន​រំ​ភើច​ចិត្តជា​ខ្លាំង​ចំពោះ​ទង្វើ​ដ៏​សែន​ល្អ​របស់​វា​។

​រូបភាព​ទាំងនេះ​បង្ហាញ​ពីស​កម្ម​ភាពបុរស​ពិការ​ឈ្មោះ ដា​នី​ឡូ អា​ឡា​កុន (Danilo Alarcon) អាយុ ៤៦ ឆ្នាំ​ជិះរទេះ​រុញ​តាមផ្លូវ​មួយ​ក្នុង​ទីក្រុង​ដា​វ៉ា​វ (Davao) ដោយមាន​សុនខ​ដ៏​ស្មោះត្រង់ របស់គាត់​ឈ្មោះ ឌី​ហ្គុ​ង (Digong) ជា​អ្នក​ជួយ​រុញ​ពីក្រោយ​ដើម្បីឱ្យ​គាត់​បាន​ធូរ​ដៃ​ខ្លះ​។​

​សុនខ​អាយុ​ទើប ៧ ខែ​នេះ​ដើរ​តាម​ម្ចាស់​របស់​វា និង​ប្រើ​ច្រមុះ​ជួយ​រុញ​រទេះ​ដែល​ម្ចាស់​អង្គុយ​លើ​។ ទិដ្ឋភាព​នេះ​ត្រូវគេ​ថត​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វើឱ្យ​មហាជន​កោតសរសើរ វា​យ៉ាងខ្លាំង​។

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា លោក ដា​នី​ឡូ អា​ឡា​កុន បាន​ធ្លាក់ខ្លួន​ក្លាយជា​ជនពិការ មិនអាច​ដើរ​បាន ចាប់តាំងពី​គាត់​ជួប​គ្រោះថ្នាក់​ម៉ូតូ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ខុម​