ក្រុមហ៊ុន​នាំចូល​រថយន្ត​ដ៏​ធំ​មួយ​របស់​កម្ពុជា ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល​រថយន្ត HAWTAI A25 ដ៏​ថ្មី​ទំនើប​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត HAWTAI MOTOR

1625
ចែករម្លែក

(​ភ្នំពេញ​) ៖​ក្រុមហ៊ុន WORLDWIDE MOTOR COMPANY LTD. (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ទាំង​10 ដែល​នាំ​រថយន្ត​ថ្មីៗ​ចូលក្នុង​ប្រទេស​កម្ពុជា បានទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ ពី​ក្រុមហ៊ុន ផលិត​រថយន្ត​ដ៏​ធំ​លំដាប់​ពិភពលោក គឺ GLOBAL AUTOMAKER HAWTAI MOTOR ។​

​លោក ពាង ម៉ាន់ អគ្គនាយក​ក្រុមហ៊ុន WMC បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា ការ​នាំចូល​រថយន្ត​ដ៏​ថ្មី​ទំនើប​នេះ គឺ​ផ្អែកលើ​ការកើនឡើង​នៃ​តម្រូវការ​រថយន្ត​ថ្មី​ទំនើប ដែលមាន​តម្លៃ​សមរម្យ សម្រាប់​អតិថិជន​កម្រិត​មធ្យម និង​អតិថិជន​នៅតាម​វិស័យ​ឯកជន ទាំង​វិនិយោគ​គិ​ន​កម្ពុជា និង​បរទេស ។​

“ យើង​បានជ្រើសរើស​យក​ក្រុមហ៊ុន​ផលិត​រថយន្ត HAWTAI បន្ទាប់ពី​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​លើ​របាយការណ៍ នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​នេះ ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ និង​ល្បី​មួយ មាន​រោងចក្រ​ផលិត និង​បណ្តាញ​អ្នក​ចែកចាយ​ពង្រីក​នៅ​ជុំវិញ​ពិភពលោក ហើយ​ក៏មាន​ប្រវត្តិ​ជា​ដៃគូ​សហការគ្នា​យ៉ាងរឹងមាំ ជាមួយ​ក្រុមហ៊ុន HYUNDAI របស់​កូរ៉េខាងត្បូង ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​មួយ លើ​ទីផ្សា​ក្រៅប្រទេស​ផងដែរ​។ ”

​ប៉ុន្តែ​អ្វីដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​WMC សម្រេចចិត្ត​នាំចូល​នោះ គឺ​ម៉ាក​រថយន្ត​ដ៏​មាន​សក្តានុពល HAWTAI A25 ដែល​ត្រូវបាន​ផលិត និង​រចនា​ឡើង ជា​ប្រភេទ​រថយន្ត​SUV ដ៏​ទំនើប ពេញនិយម​ពាសពេញ​សាកលលោក​នេះ​ឡើង គឺ​ដើម្បី​ចូលខ្លួន​មក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អន្តរជាតិ​ដែល​កំពុងមាន​សន្ទុះ​រីកចម្រើន​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​ទាំង​នៅ អឺរ៉ុប អាមេរិក ម​ជ្ឈឹ​ម​បូព៌ា និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​រថយន្ត HAWTAI A 25 គឺជា​ប្រភេទ​រថយន្ត SUV គឺជា​សម​ទ្ធិ​ផ​ល៏​អស្ចារ្យ ដែល​កើតចេញពី​ការ​រចនា​ម៉ូថ​ចេញ​ជា​រូបរាង​ដ៏​ថ្មី​សន្លាង ល្អ​ប្រណិត​ស្អាត​ប្លែក​ប្រកបដោយ​កិត្តិយស ថ្លៃថ្នូរ សម្រាប់​មនុស្ស​សម័យថ្មី និង​បំពាក់​ដោយ​ម៉ាស៊ីន​គុណភាព​ខ្ពស់​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុងក្រោយ​លំដាប់​ពិភពលោក នៃ​ក្រុម​វិស្វករ​ដែលមាន​ជំនាញ​ផលិត​រថយន្ត​ដ៏​ល្បី មកពី​កូរ៉េខាងត្បូង សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។​

ផ្អែក​តាម​របាយការណ៍​មួយ​របស់ S&P Global Market Intelligence ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ Bloomberg គ្រឹះស្ថានបោះពុម្ពផ្សាយ​ព័ត៌មាន​ពាណិជ្ជកម្ម​ដ៏​ល្បី​មួយ​របស់​អាមេរិក បានបង្ហាញ​ឲ្យ​ឃើញ​ពី​សក្តានុពល​ដ៏​ធំធេង​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត HAWTAI MOTOR នេះ ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អ្នកដំណើរ​ដ៏​ពិសេស ប្រភេទ SUV និង SEDAN ដែល​កំពុង​ពង្រីក​សមត្ថភាព​ជ្រៀតចូល​ទីផ្សារ​ពិភពលោក​ផងដែរ​។​

​ខណៈពេល​នេះ រថយន្ត​ដ៏​ថ្មី​សន្លាង ស្អាត​ទំនើប HAWTAI A 25 ជាច្រើន​គ្រឿង កំពុង​បង្អួតរាង​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ ហើយក៏​ទទួលបាន​ការបញ្ជាទិញ​ពី​អតិថិជន​ជាច្រើន​គ្រឿង ស្រប​ពេលដែល​អតិថិជន​ជាច្រើន​ទៀត​កំពុង​ចាប់អារម្មណ៍​ជា​លំដាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​បានមក​កាន់ SHOWROOM HAWTAI A 25 ដើម្បី​ឃើញ​ដោយផ្ទាល់ និង​សាកសួរ​ព័ត៌មាន​ផ្សេងៗ​។​

​ក្រុមហ៊ុន WMC គឺជា​ក្រុមហ៊ុន​ដែលមាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន HAWTAI Moto នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​showroom ដ៏​ស្អាត ទំនើប ប្រកបដោយ​ផាសុកភាព ជាមួយនឹង​សេវាកម្ម​ឈានមុខ រហ័ស​ទាន់​ចិត្ត ប្រកបដោយ​ភាពស្និទ្ធស្នាល នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ហើយ​អតិថិជន​អាចមក​បើក​បក​សាកល្បង នូវ​រថយន្ត HAWTAI A25 នោះ​លោក​អ្នកនឹង​កាន់តែ​ពេញចិត្ត ដោយ​ដឹងថា រថយន្ត​នេះ ស្អាត ល្អ និង​បច្ចេកវិទ្យា​ទំនើប​ដល់​កម្រិតណា​៕​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​លេខ 078 999 006 ឬ​ចូលទៅ​កាន់ https://www.facebook.com/wmchawtai

ទីតាំងផ្សាយពាណិជ្ជកម្ម