ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងកុំធ្វើអ្វីមួយរឿងសំខាន់ឬទំនាក់ទំនងកិច្ចការអ្វីមួយធំដុំពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណ ហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណពុំនោះនឹងបណ្តាលឱ្យបាត់បង់ទៅវិញទេ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពន្យាពេលកុំធ្វើថ្ងៃនេះក៏ប្រសើរដែរ ប៉ុន្តែបើមិនចង់ពន្យាពេលក៏ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

-កិច្ចការងារ៖ក្នុងពេលនេះដែរលោកអ្នកនៅមានរឿងរាវខ្លះ​ បាំងភ្នែក បាំងច្រមុះ នៅឡើយ ដូចនេះបើទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចបំណងផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។

បញ្ហាស្នេហា៖ បញ្ហាស្នេហាថ្ងៃនេះអាចមានអ្នកចូលមកចងសម្ព័ន្ធតែក៏ឱ្យប្រុងប្រយ័ត្នប្រយ័ត្នពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរ រកស៊ីជួញដូរ ជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយសំខាន់ៗក្នុងនេះដូចជា ការសម្រេចចិត្ត ឬការចុះប្រកបកិច្ចការអ្វីមួយជាដើម។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងអ្វីមួយល្អឱ្យសប្បាយចិត្តថែមទៀត។ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និង បើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខ និងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតមិនគាប់ប្រសើរប៉ុន្មានទេ ពោលគឺដួងរាសីល្អជាមធ្យមដែលបញ្ហាអាចប្រែក្រឡាស់ពីល្អមកអាក្រក់ និងអាក្រក់មកល្អវិញបានគ្រប់ពេលវេលា។

-កិច្ចការងារ៖ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផល និងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នា ឥតសូវចុះសម្រុងគ្នាទេ។

-ការធ្វើជំនួញ៖អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖បុរសនៅថ្ងៃនេះការបើកបរឱ្យមានការប្រុងប្រយ័ត្នទទួលរងផលលំបាកណាមួយដោយការប្រមាថមិនបានតាំងចិត្ត។

-កិច្ចការងារ៖លោកអ្នកមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ឯ លាភហេងនោះមានតិចតួចបំផុត។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។ក្រៅពីនេះបើ ទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ និង អាណិតស្រឡាញ់ជានិច្ច។

-កិច្ចការងារ៖ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និង ផ្អែមល្ហែមប្រពៃ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត

-ការរស់នៅ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហាយល់ខុសអ្វីមួយពីព្រោះថាតែងសម្រេចជោគជ័យដូចគាប់បំណង។

-កិច្ចការងារ៖ថ្ងៃនេះដែរផ្តល់ផលល្អ ក្នុងការសម្រុកការងារ ឬ ទំនាក់ការងារអ្វីមួយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរ មុខ របរ ឬ បើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ និង ផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ ប្រពៃ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះបញ្ហាអាក្រក់នានាបានចាកចេញ ហើយផលល្អៗបានហូរចូលមកជំនួសវិញ។-កិច្ចការងារ៖ការប្រកបការងារ ឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗហើយធ្វើអ្វីក៏តែងមានភាពសុខដុម។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬ ប្តូរមុខរបរថ្មីជា ឱកាសប្រពៃមួយដែរព្រោះអាចមានការ ជឿនលឿន ទៅមុខជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីស្រុតចុះ

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំរកាមិនល្អប្រសើរទេ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកងាយកើតនូវបញ្ហាទំនាស់ជាមួយអ្នកដទៃណាស់ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរ។

បញ្ហាស្នេហា៖ សម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាព មោហៈទោសៈ ដាក់ខ្លួននាំតែកើត រឿងរាវរកាំរកូសឈានមិនដល់ ខ្លោងទ្វារ អាពាហ៍ពិពាហ៍៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងផ្ទះសម្បែងបើមាន ជម្លោះវិវាទ ក្នុង គ្រួសារ ហើយលោកអ្នកចង់ធ្វើការ ដោះស្រាយ មិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្រែមក ផ្អែមល្ហែម យ៉ាងឆាប់ រហ័ស ទៀតផង។

-កិច្ចការងារ៖ការប្រកបការងារមានសញ្ញាភ្លើងខៀវបើករង់ចាំឡើងវិញ ហើយធ្វើអ្វីៗក៏មានភាពសុខដុមគ្រាន់គាប់ប្រសើរជាងមុនដែរ ។

-ការធ្វើជំនួញ៖លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តីគឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។

បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកំពុងមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមប្រពៃ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមានផលល្អ និង អាក្រក់នៅលាយឡំគ្នាដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕