​អភិបាល​រាជធានី​ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​បន្តការងារ​បុក​ស៊ី​ផាយ ចាក់ដី​បំពេញ ប្រគល់​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ

908
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ដែនដី បន្តការងារ​បុក​ស៊ី​ផាយ ចាក់ដី​បំពេញ ដើម្បី​ប្រគល់​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ ជំហាន​ទី​២ និង​ជំហាន​បន្តបន្ទាប់​ទៀត​ខណៈ​ជំហាន​ទី​១​បានបញ្ចប់ ដោយបាន​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​នោះ​។​
លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​បែបនេះ​បានធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃទី​១៨​កក្កដា ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ នៅ​សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការស្តារ ការស្ថាបនា ការចាក់ដី​បំពេញ​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម ប្រឡាយ​ស្ទឹងមានជ័យ​អោយបាន​លឿន​ទៅតាម​គម្រោង​ដែល​បានគ្រោង​ទុក​។​
លោក ម៉េ​តមាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​

​អោយដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា​៖​លោក អភិបាល​រាជធានី​ភ្នំពេញ​
​បាន​មានប្រសាសន៍ថា ការងារ​រៀបចំ​កែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ បាន​នឹង​កំពុង​ទទួល​ការអបអរសាទរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​គឺ​បងប្អូន​រស់នៅ​ទីតាំង​ប្រឡាយ​នេះ​តែម្តង​
​ព្រោះ​បានទទួល​នូវ​ប្រឡាយ​ស្អាត ផ្លូវ​ល្អ ភ្លើង​-​ទឹក​គ្រប់គ្រាន់ ពិសេស​គឺ​ផ្ទះសំបែង​ត្រឹមត្រូវ​។ ក្នុងនោះ​អភិបាល​រាជធានី លោក​បាន​ផ្តាំផ្ញើ​ដល់​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​សាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​នេះ​ឱ្យបាន​ឆាប់រហ័ស​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​។​

អ្នកនាំពាក្យ​បន្តថា​៖​ការដ្ឋាន​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ក្នុង​ជំហាន​ទី​១
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការងារ ដោយបាន​ចាក់ដី​បំពេញ​នៅ​មាត់​ប្រឡាយ​ព្រមទាំង​ផ្តល់​កម្មសិទ្ធិ​
​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​បាន​បាន​ជាង​១០០​គ្រួសារ​ហើយ​នៅសល់​៤១០​គ្រួសារ​ឬ​ក្បាលដី​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ចំនួន​៥៧៣​គ្រួសារ​។​
លោក​ម៉េ​ត មាស​ភក្តី​បាន​បញ្ជាក់ថា ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​រំដោះ​ទឹក​ចេញពី​តំបន់​ព្រលានយន្តហោះ​ភ្នំពេញ ហូរ​
​នាំ​ទឹក​ទំលាក់​ចូលមក​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ទើប​បន្ត​ហូរ​ទំលាក់​បន្តទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម