ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកស្រី ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ឹម ម៉ាលី ត្រូវជាម្តាយបង្កើតរបស់លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងបុត្រា បុត្រី ព្រមទាំងចៅៗ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នេះ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស រាំចង្វាក់ប្រពៃណីខ្មែរ នៅវត្ដលក្ខ រាជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរស្ថិតនៅភូមិលក្ខរាជា ឃុំ កំពង់ចក ស្រុក រំដួល ខេត្តស្វាយរៀង។

នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួម ពីលោកអភិបាលស្រុករំដួល មន្ដ្រីសាលាស្រុក លោក លោកស្រី សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់ចក, សិស្សានុសិស្ស មកពីវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ។

ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ឹម ម៉ាលី និងបុត្រាបុត្រី ក៏បាននាំបច្ច័យ មកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវត្ដលក្ខរាជា និងចែក អំណោយជូនដល់ សិស្សានុសិស្ស ដែលមករាំចង្វាក់ប្រពៃណីខ្មែរ ក្នុងម្នាក់ៗ ទទួលបានក្រមា១ សារុង១ និងថវិកា ពីរមុឺនរៀលផងដែរ។

ក្នុងឱកាសនោះដែរ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ឹម ម៉ាលី បានថ្លែង ថាៈ ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន បានដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ

ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ឹម ម៉ាលី បានថ្លែងបន្ដថាៈ ពុទ្ធបរិស័ទ មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយលើវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត។

ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ឹម ម៉ាលី បានបញ្ជាក់ថាៈ លោកស្រី ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំអស់រយៈពេល ៤៣ ឆ្នាំ ហើយក្រោមម្លប់សន្តិភាព និងការរីកចំរើន នៅគ្រប់វិស័យប្រជាពលរដ្ឋ រស់នៅរកស៊ីទទួលទាន បានសមរម្យគ្រប់គ្នា

ព្រឹទ្ធមហាឧបាសិកា បានបញ្ជាក់ថាៈ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវ សន្តិភាព សុខដុមរម្យនា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ខិតខំកសាងប្រទេស ពីបាតដៃទទេ រហូតមានអ្វីៗគ្រប់សព្វបែបយ៉ាង ដល់បច្ចុប្បន្ននេះ ជាពិសេស ថ្នាក់ដឹកនាំគណបក្សប្រជាជន តែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋទីណាប្រជាពលរដ្ឋមានទុក្ខ ទីនោះមានមុខថ្នាក់ដឹកនាំគណបក្សប្រជាជន ជួយជានិច្ច ហើយចំណុចពិសេស ទៅទៀតនោះ គឺថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជា មិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋ ដូចមេបក្សផ្សេងៗនោះទេ ពោលគឺ នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាល:ទេស:ទាំងអស់

ព្រឹទ្ធមហាឧបាសិកា បានបញ្ជាក់បន្ថែមទៀតថាៈ គណបក្សប្រជាជន មិនត្រឹមតែ រំដោះពុកម៉ែ បងប្អូនឲ្យរួចផុតជីវិត ពីរបប ប៉ុល ពតប៉ុណ្ណោះទេ គឺសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំយើង បានរំដោះបងប្អូន ឲ្យរួចផុតពីជំងឺកូវីដ ១៩ ដ៏កាចសាហាវផងដែរ

ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ឹម ម៉ាលី សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ នឹងអ្នកដែលគ្រប់អាយុ ត្រូវអញ្ជើញទៅបោះឆ្នោត នៅខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខាន៕/V-PC