ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃអង្គារ ទី១៨​ ខែមេសា ឆ្នាំ​២០២៣​ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទី នៃកងរាជអាវុហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងប្រគល់គ្រឿងសម្ភារ បរិក្ខារ កងរាជអាវុធហត្ថ​ ដល់យោធិនកងរាជអាវុធហត្ថ​ទេីបជ្រេីសរេីសថ្មី​ ដែលជាប់ជា​ស្ថាពរ ចំនួន ៥៣ នាក់ ដេីម្បីត្រៀមធ្វេីដំណេីរ ចូលហ្វឹកហ្វឺន​នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​ កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ​ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង នាពេលខាងមុខនេះ ៕ V / N