នេះ​ជា​ផ្លែឈើ​ដែល​គ្រប់គ្នា​គួរ​បរិភោគ ប្រសិន​មិន​ចង់ឱ្យ​ភ្នែក​ងាយ​ងងឹត​ពេល​ចាស់​

1739
ចែករម្លែក

​ពួក​អ្នកជំនាញការ​ទើបនឹង បញ្ជាក់​ពី​ប្រសិទ្ធភាព​របស់​ផ្លែឈើ​នេះ នោះ​គឺ​បន្ថយ​ដល់​ទៅ ៦០​ភាគរយ នូវ​ហានិភ័យ​ងងឹតភ្នែក​ពេល​មនុស្ស ចាស់​ទៅ ។​
​ ​
​ហើយ​ផ្លែឈើ​ដែល​គេ​កំពុង និយាយ​ដល់​នេះ គឺជា​ផ្លែក្រូច ។
​ ​
​ក្រូច ជា​ផ្លែឈើ​ផ្តល់​សារប្រយោជន៍​ល្អ​ច្រើន​សម្រាប់​សុខភាព ។ វា​ជា​ប្រភព​ធម្មជាតិ​មួយ​ជួយ បំពេញ​ពពួក​វីតាមីន​ចាំបាច់​និង​អាច​កែប្រែ​ឱ្យ ប្រសើរឡើង​នូវ​ប្រព័ន្ធ​អង្គ​បដិបក្ខ ។ ការស្រាវជ្រាវ ថ្មីៗ​នេះ​បាន​បង្ហាញថា ការបរិភោគ​ក្រូច​ជាប្រចាំ​នឹង​នាំមក​នូវ​ប្រសិទ្ធភាព​មួយ ដ៏​អស្ចារ្យ​ជាង​, នោះ​គឺ ជួយ​ឱ្យ​ភ្នែក​យើង​ល្អ​ជាង​ពេល​ចាស់​ទៅ ពោល​គឺអាច​បញ្ចៀស​នូវ​ហានិភ័យ​ត្រូវ ខ្វាក់ ។​
​ ​
​ជាក់ស្តែង​ការស្រាវជ្រាវ​អូស បន្លាយ ១៥ ឆ្នាំ របស់​សកល​វិទ្យាល័យ ស៊ីដនី នៅ​អូស្ត្រាលី បាន​រកឃើញថា ការបរិភោគ​ក្រូច​នឹង​អាច​បន្ថយ​បាន ៦០​ភាគរយ​នូវ​ហានិភ័យ​ជំងឺ​ភ្នែក ។​
​ ​
​សារជាតិ Flavonoid ក្នុង​ផ្លែ ក្រូច​ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដ៏​សែន​ខ្លាំង​មួយ ។ ក្នុងការ ស្រាវជ្រាវ ជាច្រើន អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា សារជាតិ​គីមី​នេះ​អាចជួយ​យើង​គ្រប់គ្រង និង​ជំរុញ​ឥទ្ធិពល​របស់​ប្រព័ន្ធ​អង្គ បដិបក្ខ ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល​ការស្រាវជ្រាវ​រក ឃើញ​ប្រសិទ្ធភាព របស់ Flavonoid ទៅលើ​ភ្នែក ។​
​ ​
Flavonoid មាននៅ​ក្នុង​អាហារ មួយចំនួន​ដូចជា​តែ​, ផ្លែ​ប៉ោម​, ស្រា ទំពាំងបាយជូរ​… ប៉ុន្តែ​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថា មានតែ Flavonoid ក្នុង ផ្លែក្រូច​ទើប​មាន​ប្រសិទ្ធភាព​ការពារ ភ្នែក ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម