កុំ​កុំ និង​ឈិន​ឡុង នឹង​ប្រយុទ្ធ​គ្នា​នៅក្នុង​រឿង Ip Man 4

1604
ចែករម្លែក

​តារា​សម្តែង​ក្បាច់គុន​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ទាំង​២​រូប គឺ​លោក ជែក គី​ចាន់ (​ឈិន​ឡុង​) និង លោក ដូ​នី យេន (​កុំ​កុំ​) នឹង​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ខ្សែភាពយន្ដ Ip Man 4​។​

​យោងតាម​វេ​ប​សាយ Jayne Stars រឿង​វគ្គ​ចុងក្រោយ​នេះ​គេ​ឃើញ សិស្ស​របស់ Ip Man ឈ្មោះ ប្រ៊ូ​ស លី បាន​មកដល់​សហរដ្ឋ​អាមេរិក​ដើម្បី​បើក​សាលា​ក្បាច់គុន​របស់គាត់​ផ្ទាល់​។​

​ទោះយ៉ាងណា ប្រ៊ូ​ស​លី បាន​វាយ​អ្នករស់នៅ​ក្នុង​តំបន់ ហើយ Ip Man បានបង្ហាញ​ខ្លួន​នៅ​សង្កាត់ Chinatown ដើម្បី​ជួយ​ឱ្យ​ប្រ៊ូ​ស​បង្កើត​នូវ​ជំហរ​រឹងមាំ​នៅក្នុង​សង្កាត់ Chinatown និង​យកឈ្នះ​លើស​ត្រូវ​របស់គាត់​។​

​ដឹកនាំ​ដោយ​លោក វី​ល​សុន យី​ប ខ្សែភាពយន្ត​នេះ​នឹង​ស្វាគមន៍​តារា​សម្តែង​អង់គ្លេស លោក ស្កុ​ត អា​គីន តារាភាពយន្ត​តៃវ៉ាន់ វ៉ាន​ណេ​ស វូ (​តួ F4) និង​វត្តមាន​ដ៏​ពិសេស​របស់ ជែក គី​ចាន់​។​

​ឈុត​ឆាកប្រយុទ្ធ​រវាង កុំ​កុំ និង ឈិន​ឡុង តាម​ដឹង​គឺជា​ឈុត​ឆាក​ដ៏​ធំ​បំផុត​នៅក្នុង​ខ្សែភាពយន្ត ដែល​ទើប​ថត​ចប់​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​ចិន ហើយ​រំពឹងថា​នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​នៅ​ចុង​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

លោក ជែក គី​ចាន់ និង លោក ដូ​នី យេន នឹង​ប្រយុទ្ធ​គ្នា​ក្នុង​រឿង Ip Man 4

ទីតាំងផ្សាយពាណិជ្ជកម្ម