​ប្រែ​សម្រួលៈ​បំណង​(Beijing Daily)៖​មនុស្ស​២១​នាក់​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​នៅ​ផ្នែក​ខាងកើត​នៃ​អាគារ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង នេះ​បើ​តាម​សេច​ក្តីរាយការណ៍​របស់​កាសែត​Beijing Daily​កាលពី​ថ្ងៃ​អង្គារ​។​

​អគ្គិភ័យ​បានចាប់ផ្តើម​នៅ​ម៉ោង​ប្រមាណ​១២​និង​៥៧​នាទី​រសៀល និង​រលត់​វិញ​នៅ​ជិត​មួយ​ម៉ោង​ក្រោយ បន្ទាប់ពី​ក្រុម​អគ្គិភ័យ​បាន​រួសរាន់​ទៅកាន់​កន្លែង​កើតហេតុ​នៅ​មន្ទីរពេទ្យ​ឆាង​ហ្វឹង​(Changfeng)​ក្នុង​ក្រុង​ប៉េកាំង នេះ​បើ​តាម​សារព័ត៌មាន​ខាង​លើ​។​

​កាសែត​ដដែល​បាន​និយាយថា មនុស្សសរុប​៧១​នាក់​ត្រូវបាន​ជម្លៀស​និង​ផ្ទេរ​ទៅ​កាន់​កន្លែង​ផ្សេង​ក្រោយ​ការ​ការជួយ​សង្គ្រោះ​។​គិត​ត្រឹម​ម៉ោង​៦​ល្ងាច មនុស្ស​២១​នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូនទៅ​ព្យាបាល​។​

​ប្រជាជន​ម្នាក់​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា​«​វា​ជា​សោកនាដកម្ម​។​ខ្ញុំ​ឃើញ​ហេតុការណ៍​នេះ​ចេញ​បង្អួច​ផ្ទះ​របស់​ខ្ញុំ​។​មនុស្ស​ជាច្រើន​បានចេញពីបន្ទប់មកឈរ​លើ​ប្រអប់​ម៉ាស៊ីនត្រជាក់​នៅពេល​ថ្ងៃត្រង់ និង​ខ្លះ​លោត​ចុះ​​មកក្រោម​តាម​បង្អួច​»​។​

​អគ្គិភ័យ​នៅតាម​មន្ទីរពេទ្យ​កម្រ​កើត​មាន​ណាស់​នៅ​ចិន និង​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​នៅឡើយ​៕

​មន្ទីរពេទ្យ​ឆាង​ហ្វឹង​ក្នុងក្រុង​ប៉េកាំង កើត​មាន​អគ្គិភ័យ​កាលពី​ថ្ងៃ​អង្គារ ដោយ​សម្លាប់​មនុស្ស​២១​នាក់​

​មនុស្ស​ជាច្រើន​ចេញ​មក​ឈរ​លើ​ធុង​ម៉ាស៊ីនត្រជាក់​ពេល​ភ្លើង​ឆាបឆេះ​ក្នុង​បន្ទប់​ពេទ្យ និង​ខ្លះ​លោត​ចុះ​មកក្រោម​