ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ ភាពយន្តដែលមានចំណងជើងថា «ខ្មោចអ្នកតាកាច់» គឺជាភាពយន្តថៃបែបព្រឺព្រួច លាយទៅដោយឈុតឆាក ភ័យរន្ធត់ និងសាច់រឿង ដែលប្រទាក់ក្រឡាគ្នា ពីមួយវគ្គទៅមួយវគ្គនឹងដាក់បញ្ចាំង ជាផ្លូវការ នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ គ្រប់រោងភាពយន្ត Major Cineplex by smart។
ភាពយន្តរន្ធត់បែបមន្តអាគមខ្មៅងងឹតនេះ បានតំណាលពី ប្រជាជនដែលរស់នៅភូមិដាច់ស្រយាលមួយ នៅលើកោះ ដុនស៊ីងថាមមានជំនឿខ្លាំងទៅលើភាពសាកសិទ្ធិនៃរូបសំណាក ។ នៅពេល ដែលមានអ្នកស្លាប់ ពួកគេធ្វើពិធីដ៏ចម្លែកនឹងគួរឲ្យខ្លាចមួយ ដោយយកកំទេចផេះ ឬឆ្អឹងរបស់សាកសពដែលបូជានោះ ទៅរក្សាទុកនៅក្នុងរូបសូន ដើម្បីទុកធ្វើការគោរពដោយអ្នកស្រុកទាំងឡាយរួមទាំងព្រះសង្ឃផងដែរ។ រូបសំណាក មានច្រើនបែប ច្រើនប្រភេទ ច្រើនសណ្ឋាន ដែលវាជាគ្រឿង ស័ក្តសិទ្ធមួយប្រភេទដែលមានតាំងពីសម័យព្រះពុទ្ធ ជាវត្ថុដ៏ពិសិដ្ឋ ក៏ដូចជាវត្ថុដ៏គួរឱ្យភ័យខ្លាច រូបសូន្យនេះត្រូវបានចារមន្តគាថាមន្តអាគមងងឹត ខ្លះត្រូវប្រើប្រាស់ដើម្បីការពារ ខ្លះប្រើដើម្បី ដើម្បីបំផ្លាញគេ។
រឿងនេះពិពណ៌នាពី តួប្រុស ដែលមានឈ្មោះថា ថាម បានមកតាមរកបងប្រុសរបស់ខ្លួនឈ្មោះ ធី ដើម្បីផ្ដល់ដំណឹងនៃការស្លាប់របស់ឪពុកម្ដាយរបស់ពួកគេ។ ធី បានបួសជា ព្រះសង្ឃគង់ចាំនៅវត្តមួយនៅលើកោះ ដុនស៊ីងថាម ។ ពេលមកដល់ ថាម ជួបនឹងជេត ដែលជាចៅប្រុសរបស់អតីតអាចារ្យវត្ត។
តួប្រុស ជេត មានមន្តវិជ្ជាចេះសូន្យរូបសំណាកដើម្បីជាការនឹករលឹកទៅដល់អ្នកដែលបានចែកឋានទៅ ។ ថាម បានដឹងពាក្យចចាមអារ៉ាម ទាក់ទងនឹងការបាត់ខ្លួនរបស់ធី ដោយសារគេបានធ្វើឃាតអាចារ្យវត្ត។ ប៉ុន្ដែ ថាម មិនជឿថាវាជាការពិតទេ ព្រោះគាត់មិនជឿលើសាសនាចម្លែក ដែលអ្នកភូមិគោរពរូបសំណាកនោះឡើយ។ រហូតដល់មានរឿងអកុសលកើតឡើងក្នុងភូមិ ពេលនារីវ័យក្មេងម្នាក់បានបាត់ខ្លួន មានមនុស្សស្លាប់ ហើយអាក្រក់បំផុតនោះគឺ រូបសំណាកដែលអ្នកភូមិគោរពត្រូវបំផ្លាញចោល។ អ្នកភូមិខឹងសម្បារយ៉ាងខ្លាំង នឹងបាននាំគ្នាដាក់បណ្តាសា និងតាមចាប់ជនដែលបង្កឱ្យមានហេតុភេទនៅក្នុងភូមិ។ ចង់ដឹងថា សាច់រឿងទាំងមូល មានភាពភ័យរន្ធត់បែបណា នោះ កុំ ភ្លេចទៅទស្សនា រឿងនេះ ៕/PC