ប្រមុខ​LDP​ទទួលស្គាល់ថា បក្សខ្លួន​មិនអាច​ឈ្នះ​គណ​កប្ស​ប្រជាជន​កម្ពុជាបាន​ទេនៅអាណត្តិនេះ​

1862
ចែករម្លែក
  • 754
    Shares

ដោយ : មុនីរ័ត្ន/ ភ្នំពេញ ៖ ​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អះអាងថា
​ថា ការបោះឆ្នោត​ខាងមុខ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះឆ្នោត យើង​មិនអាច​យកឈ្នះ​បានទេ​។ ហើយ​មិនអាច​ប្រើ​សហគមន៍​អន្តរជាតិ មក​គាបសង្កត់​រដ្ឋាភិបាល​បានទេ ហើយក៏​មិនអាច​ប្រើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​បានទេ​។ ហើយ​មានតែ​ការបោះឆ្នោត​តែមួយគត់​។​

​ការប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា នេះ សន្និសីទកាសែត​ស្តីពី​ជំហរ​របស់ LDP ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភពថ្មី​សែន​សុខ​។ សន្និសីទកាសែត​នេះ ធ្វើ​ដោយ​លោក​ខឹម វាសនា ប្រមុខ LDP​។​

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

​លោក​ខឹម វាសនា បាន​អះអាងថា LDP មិន​ដកខ្លួន​ចេញពី​ការបោះឆ្នោត​ទេ ពីព្រោះ LDP មាន​អ្នកសង្កេតការណ៍​គួរឲ្យ​ទុកចិត្ត ឃ្លាំមើល​ហិប​ឆ្នោត​។​

​លោក​បាន​បន្តថា នៅ​អាណត្តិ​ក្រោយ LDP នឹង​ទាមទារ​ឲ្យកែ​ដាក់​ប្រអប់​រាង​ការ៉េ ជំនួស​ប្រអប់​បួន​ជ្រុង​ទ្រវែង​វិញ​។ ហើយ​ពេលនេះ យើង​មិនអាច​តវ៉ា​បានសម្រេច ដោយ​គ.ជ.ប គេ​មិន​ព្រម​ទេ គ.ជ.ប ស្ថិតនៅក្រោម​ឥទ្ធិពល​អ្នកណា​យើង​ដឹង​ហើយ​ ៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម