ផ្លូវជាតិ​លេខ​៤! សមត្ថកិច្ច​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ហើយ បន្ទាប់ពី​កាត់ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង​អស់​រយៈពេល​៦០​ម៉ោង​

1220
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ បាន​ត្រូវ​សមត្ថកិច្ច​បាន​បើក​ឲ្យ​ធ្វើចរាចរ​ណ៌​ឆ្លងកាត់​វិញ​ហើយ ដោយ​ឲ្យ​តែ​រថយន្ត​ធន់​តូច​សិន​ប៉ុណ្ណោះ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩​កក្កដា​នេះ​។​

​គួរ​បញ្ជាក់ថា លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥/១១៦ ត្រង់ចំណុច​ស្ពាន​ស្ទឹង​សំរោង ត្រូវ​ជំនន់​ទឹកភ្លៀង​ជន​លិច មាន​កំពស់​ទឹក​១​ម៉ែត្រ​៥០ បណ្តោយ​ប្រវែង​ជាង​១០០០​ម៉ែត្រ ហើយ​ត្រូវ​អាជ្ញាធរខេត្ត ផ្អាក​ការធ្វើ​ចរាចរ​ណ៌​ទាំងស្រុង អស់​រយៈពេល​ជិត​៦០​ម៉ោង​កន្លងមកនេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម