ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថាខ្លួននឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសនេះធ្វើជាកន្លែងសម្រាប់លទ្ធភាពប្រតិបត្តិការប្រឆាំងនឹងចិនក្នុងករណីមានសង្គ្រាមលើកោះតៃវ៉ាន់នោះទេ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អិនរីក ម៉ាណាឡូ (Enrique Manalo) បានផ្តល់ព័ត៌មានមួយនេះ ក្នុងអំឡុងសវនាការនៅព្រឹទ្ធសភាហ្វីលីពីនកាលពីថ្ងៃពុធទី១៩មេសាទាក់ទងនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA)រវាងប្រទេសទាំងពីរ។
លោកម៉ាណាឡូបាននិយាយថា “យើងនឹងមិនយល់ព្រមចំពោះសកម្មភាពណាមួយឬសូម្បីតែសម្ភារៈសឹកដែលមិនសមស្របនឹងសកម្មភាពដែលបានព្រមព្រៀង។ ទស្សនៈរបស់យើងគឺថា EDCAមិនមែនសំដៅលើប្រទេសទីបីណាមួយដែលនៅខាងក្រៅគោលបំណងរបស់ខ្លួនសម្រាប់ប្រើប្រាស់សម្រាប់ហ្វីលីពីននោះទេ ហើយពិតណាស់គឺទាក់ទងនឹងសន្ធិសញ្ញារបស់យើងជាមួយសហរដ្ឋអាម៉េរិក”។
លោកបានបន្ថែមថាការសម្រេចចិត្តរបស់ពួកគេអំពីថាតើត្រូវអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិករក្សាទុកអាវុធនៅកន្លែងជាក់លាក់នៅក្នុងប្រទេសហ្វីលីពីនមានចែងក្នុងកិច្ចព្រមព្រៀងនេះ។”ហើយខ្ញុំគិតថា នៅដំណាក់កាលនេះ គោលនយោបាយការបរទេសដ៏សំខាន់របស់យើង គឺធ្វើជាមិត្តចំពោះគ្រប់គ្នា”។
កិច្ចព្រមព្រៀងឆ្នាំ ២០១៤ គឺជាការបំពេញបន្ថែមលើកិច្ចព្រមព្រៀងកងកម្លាំងភ្ញៀវឆ្នាំ ១៩៩៨ដែលផ្តល់សម្រាប់ការឈរជើងបណ្តោះអាសន្ននៃកងកម្លាំងអាម៉េរិកនៅមូលដ្ឋានយោធាជាច្រើនដែលគ្រប់គ្រងដោយហ្វីលីពីនផ្អែកលើមូលដ្ឋានប្តូរវេនទ័ពជាទៀងទាត់។ កិច្ចព្រមព្រៀងទាំងពីរត្រូវបានធ្វើឡើងផ្អែកលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឆ្នាំ ១៩៥២រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងម៉ានីល ដែលកាលនោះហ្វីលីពីនទើបតែទទួលបានឯករាជ្យពីអាម៉េរិកនៅ៥ឆ្នាំមុននោះ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងអាណានិគម៥០ឆ្នាំ៕
យោធាអាម៉េរិកអាម៉េរិក និងហ្វីលីពីន ធ្វើសមយុទ្ធយោថារួមគ្នាចំពេលប្រទេសទាំងពីរពង្រីកកិច្ចសហការយោធា