ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកចូលចិត្តផ្កាយនឹងទទួលបានចំណីចក្ខុនៅថ្ងៃព្រហស្បតិ៍នេះ ខណៈសូរ្យគ្រាស “កូនកាត់” ដ៏កម្រមួយគ្រោងនឹងធ្វើឱ្យមួយចំហៀងផែនដីធ្លាក់ទៅក្នុងភាពងងឹតទាំងស្រុង។
ប្រភេទនៃព្រឹត្តិការណ៍តារាសាស្ត្របែបនេះ ដែលព្រះចន្ទបាំងព្រះអាទិត្យនៅផ្នែកផ្សេងគ្នានៃពិភពលោក គឺកើតឡើងរៀងរាល់ ១០ ឆ្នាំម្តង។
នៅកន្លែងខ្លះ អ្នកទស្សនានឹងជួបប្រទះសូរ្យគ្រាស “ពេញវង់” ដែលផ្ទៃព្រះអាទិត្យត្រូវបានបាំងជិតទាំងស្រុងដោយព្រះចន្ទ។ប៉ុន្តែនៅក្នុងកន្លែងផ្សេងទៀត សូរ្យគ្រាស “រាងចិញ្ចៀន” នឹងអាចមើលឃើញ ដែលក្នុងនោះព្រះចន្ទហាក់តូចជាងព្រះអាទិត្យបន្តិចបន្តួច ជាហេតុធ្វើឱ្យមានពន្លឺជុំវិញស្រមោលរបស់វា។
យោងតាមអង្គការ Royal Observatory Greenwich ព្រឹត្តិការណ៍នេះនឹងអាចមើលឃើញតែពីផ្នែកខ្លះនៃខ្សែអេក្វាទ័រនិងអឌ្ឍគោលខាងត្បូងប៉ុណ្ណោះហើយមិនអាចមើលឃើញមកពីចក្រភពអង់គ្លេសឬសហរដ្ឋអាម៉េរិកនោះទេ (កម្ពុជាក៏មិនអាចមើលឃើញដែរ)។
អ្នកនៅអូស្ត្រាលីខាងលិចនិងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍នឹងអាចមើលឃើញនៅម៉ោងប្រហែល ១១៖៣០ ព្រឹកម៉ោងក្នុងស្រុក៕
សូរ្យគ្រាសកូនកាត់នឹងអាចមើលឃើញនៅផ្នែកខ្លះនៃខ្សែអេក្វាទ័រនិងអឌ្ឍគោលខាងត្បូង