ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ដោយទទួលបានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារគម្រោង លាភ រួមជាមួយលោកស្រី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន បានចុះទៅ សហគមន៍អណ្តូង៦ និងសហគមន៍សំព័រថ្មី នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ក្នុងឱកាសនោះ លោក ហួត ហៃ បានអញ្ជើញចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនា សម្ព័ន្ធខ្នាតតូច (ផ្លូវ លូ និងភ្លើងសឡា) របស់គម្រោងលាភ ដែលបានស្ថាបនា នៅក្នុងសហគមន៍ទាំងពីរ។ ជាមួយគ្នានោះដែរ លោកអភិបាលរងរាជធានី បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ទាំងពីរ។
លោកបានមានប្រសាសន៍ថា៖ តាមការចុះពិនិត្យជាក់ស្តែង និងបានសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ឃើញថា ប្រជាពលរដ្ឋ ពិតជាសប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែលទទួលបានផ្លូវ លូ និងភ្លើងសឡា ដែលបានស្ថាបនា នៅក្នុងសហគមន៍។
ក្នុងឱកាសន៉ដែរ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ លោកអភិបាលរាជធានីភ្នំពេញ ពិសេសបានអរគុណសន្តិភាព អរគុណនយោ បាយឈ្នះ ឈ្នះ និងអរគុណសម្តេចតេជោ សែន ដែលជាស្ថាបនិកសន្តិភាព នៅកម្ពុជា ហើយបានត្រៀមលក្ខណៈរួចរាល់ ទៅបោះឆ្នោតនាពេលខាងមុខ ដើម្បីឱ្យប្រទេសយើង បន្តមានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត៕ V / N