ដោយៈ បាយ័ន / សៀមរាបៈ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រោយពេលចប់ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិព្រះវិហារ ប្រចាំការនៅរមណីយដ្ឋាន ប្រាសាទ កោះកេរ បានធ្វើយុទ្ធនាការ ប្រមូលសំរាម នៅក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។

តាមប្រភព អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា កម្មវិធីនោះ បានដឹកនាំដោយ លោក ខា ហោ អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិ ព្រះវិហារ និងមានការចូលរួមពីមន្រ្តី ឆ្មាំអភិរក្ស ពលករជំនាញ ពលករអនាម័យ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារអភិរក្សព្រៃឈើ សន្តិសុខអភិរក្ស នគរបាលបេតិក ភណ្ឌ នគរបាលទេសចរណ៍ ក្នុងនោះដែរ ក៏មានការចូលរួមពី មេភូមិកោះកេរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាកោះកេរ ដើម្បីធ្វើឱ្យ ប្រសើរឡើង នូវទេសភាពធម្មជាតិ និងរក្សាបាននូវបរិស្ថានស្អាត ក្នុងរមណីយដ្ឋាន៕ V / N