រដ្ឋមន្ត្រី​កសិកម្ម​: “​ខេត្តបាត់ដំបង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខាង​ផលិត​ស្រូវ​នៅ​ឆ្នាំ​២០១៧-២០១៨”

1642
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅក្នុង​ពិធី​បើក​ពិ​ព័រ​ណ៌​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​កសិក​សម្មរ​បស់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​សួន​នាគ​សន្តិភាព ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា “​ខេត្តបាត់ដំបង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ខាង​ផលិត​ស្រូវ​នៅ​ឆ្នាំ​
២០១៧-២០១៨”​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់​និង​នេសាទ បានបញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៦-២០១៧ ខេត្តបាត់ដំបង​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣ បន្ទាប់ពី​ខេត្តព្រៃវែង និង​ខេត្តតាកែវ​។ ឆ្នាំទៅ​មិញ​ខេត្តព្រៃវែង​ផលិត​ស្រូវ​បាន​ជាង​១.២៤០.០០០​តោន ឆ្នាំនេះ​ព្រៃវែង​ផលិត​ស្រូវ​បាន​ជាង​១.៣៤០.០០០​តោន​។ ឯ​ខេត្តបាត់ដំបង​ផលិត​ស្រូវ​បាន​ក្រោម​១​លាន​តោន​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧-២០១៨ ខេត្តបាត់ដំបង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ដោយ​ផលិត​ស្រូវ​បាន​ជាង​១​លាន​១​សែន​តោន​។

​លោក​សង្ឃឹមថា នៅពេល​ខាងមុខ​ខេត្តបាត់ដំបង​នឹង​អាច​ដណ្តើមពាន ដែលជា​ចំណាត់ថ្នាក់​ទី​១ នៃ​ការផលិត​ស្រូវ​កុំ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ដែល​បាត់ដំបង​ល្បី​ឈ្មោះថា ជា​ខេត្ត​ជង្រុក​ស្រូវ​នៃ​ប្រទេស​កម្ពុជា​។ ទន្ទឹមនេះ​ផងដែរ ខេត្តបាត់ដំបង​ផលិត​នូវ​ដំណាំ​រួមផ្សំ និង​បន្លែបង្ការ ក៏មាន​កម្រិត​មួយ​កំពូល​ដែរ ជាពិសេស​ដំឡូង​មី ពោត​និង​ផ្លែឈើ​ហូប​ដូចជា​ផ្លែក្រូច​ពោធិសាត់ ក្រូច​ខ្លុង ផ្លែ​តា​ង៉ែ​ន​ជាដើម គឺ​ខេត្តបាត់ដំបង​ឈានមុខ​ជាងគេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម