ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​គ្រឿងញៀន​

998
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បានធ្វើការ​ឃាត់ខ្លួន ក្នុង​ការចុះអនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៦/២០១៨ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក លឹម សុគន្ធា​រ៉ា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​។​

​ការចុះអនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧ ថ្ងៃទី​១៧ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ស្ថិតនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែលជា​ទីលំនៅរ​បស់ជនស​ង្ស័​យ​តែម្តង​។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ​គឺមាន​ឈ្មោះ ថន សុផល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រុង​ខេត្តសៀមរាប​និង​នៅ​ភូមិ​លលៃ ឃុំ​បាគង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅនេះ​។ ជនសង្ស័យ​ត្រូវបាន​ហើយ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ