ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ក្លឹបបាល់ទាត់បឹងកេតកុមារា ជាកុកម៉េងបានក្លាយជាបេក្ខភាពក្រុមសាលាបាល់ទាត់បឹងកេតត្រៀមចេញទៅចូលរួមប្រកួតពានរង្វាន់យុវជន COPA BELLMARE U11 PILOT INTERNATIONAL TOURNAMENT នៅប្រទេសជប៉ុន ក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។


កុកម៉េងធ្លាប់ជាកីឡាករក្លឹបសូទីឡូអង្គររយៈពេល២ឆ្នាំមុននឹងចូលរួមជាមួយសាលាបាល់ទាត់បឹងកេតក្នុងឆ្នាំ២០២០និងជាសមាជិកជ័យលាភីលេខ៣របស់បឹងកេតនៅពានរង្វាន់យុវជនអាយុក្រោម១៣ឆ្នាំអបអរថ្ងៃជ័យជម្នះ៧មករា។ក្នុងឆ្នាំ២០២៣កុកម៉េងមានឈ្មោះក្នុងក្រុមសាលាបាល់ទាត់បឹងកេតទៅប្រកួតពានរង្វាន់យុវជននៅប្រទេសជប៉ុននាខែឧសភាខាងមុខនេះ។
កុមារារូបនេះបានឲ្យដឹងថាមុននឹងក្លាយជាកីឡាយុវជនថ្នាលរបស់ក្លឹបបាល់ទាត់បឹង
កេត រូបគេធ្លាប់ហ្វឹកហាត់នៅក្លឹបសូទីឡូអង្គររបស់លោកគ្រូ Keisuke Hondaរយៈពេល២ឆ្នាំ ក្នុងឆ្នាំ២០១៦រហូតដល់ឆ្នាំ២០១៩តែដោយសារវិបត្តិកូវីត១៩ត្រូវបានបិទខ្ទប់ការពារការរីករាលដាលជំងឺសកលមួយនេះ ធ្វើខកខានហ្វឹកហាត់រយៈពេល២ឆ្នាំ។ ទើបតែក្នុងខែកុម្ភៈ ឆ្នាំ២០២០កុកម៉េងក៏បានសម្រេចចូលហ្វឹកហាត់ជាមួយសាលាបាល់ទាត់បឹងកេតមកដល់បច្ចុប្បន្នក្តោបបានឪកាសក្លាយយុវជនជម្រើសរបស់ក្លឹបល្បីឈ្មោះមួយនេះឈានទៅបង្ហាញខ្លួនលើឆាកអន្តរជាតិ។
កុមារាវ័យ១១ឆ្នាំរូបនេះ បានបញ្ជាក់ថានិមិត្តរូបរបស់គេគឺកីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ឯក្តីស្រម៉ៃចង់លេងឲ្យក្លឹបបឹងកេត និងក្លាយជាកីឡាករជម្រើសជាតិ រីឯក្លឹបនៅក្រៅប្រទេសគឺ Buriram United របស់ប្រទេសថៃ ចំណែក្លឹបនៅអឺរ៉ុប ដូចជា Manchester United។
សូមបញ្ជាក់ថា យុវជន ជា កុកម៉េង មានវ័យ១១ឆ្នាំ មានបងប្អូន២នាក់ ប្អូនប្រុសឈ្មោះ ជា កុកឡេង ក៏ជាយុវជនអាយុក្រោម១១ឆ្នាំ របស់សាលាបាល់ទាត់បឹងកេតដែរ៕ N