ក្រុមហ៊ុន Airbus បង្ហាញ​ដ្រូ​ន​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដ៏​ធំ​សម្បើម អាច​សំកាំង​លើ​មេឃ​បាន ៤៥ ថ្ងៃ បន្ទាប់ពី​ធ្វើតេស្ត​ហោះហើរ​ជោគជ័យ​

1691
ចែករម្លែក

​ក្រុមហ៊ុន Airbus បាន​បញ្ចេញ​នូវ​យន្តហោះ​ដ្រូ​ន​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ឈានមុខ​គេ​របស់ខ្លួន​។​

​ដោយមាន​ឈ្មោះថា Zephyr S ក្រុមហ៊ុន​នេះ​បានបង្ហាញ “​ដ្រូ​ន​ខ្នាត​យក្ស​នេះ​” ដល់​ហ្វូងមនុស្ស ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ពិព័រណ៍​យន្តហោះ Farnborough របស់​អង់គ្លេស​។​

​ក្រុមហ៊ុន Airbus បាន​និយាយថា នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ យន្តហោះ​ដ្រូ​ន​ដ៏​ធំ​នេះ​បានបញ្ចប់​ការហោះហើរ​សាកល្បង​រប​ស់​ខ្លួន​ដោយ​ជោគជ័យ​ពីរ​ដ្ឋ​អា​រី​ហ្សូ​ណា កាលពី​ថ្ងៃទី ១១ កក្កដា​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការហោះហើរ​សាកល្បងរ​បស់​ដ្រូ​ន Zephyr S គឺមាន​គោលបំណង​ដើម្បី​បញ្ជាក់​និង​បង្ហាញ​ពី​សមត្ថភាព​របស់​វា ជាមួយ​កាលបរិច្ឆេទ​ចុះចត​នឹងត្រូវ​បញ្ជាក់ នៅពេលណា​ដែល​គោលបំណង​វិស្វកម្ម​ត្រូវបាន​សម្រេច​។ រហូតមកដល់​ថ្ងៃនេះ យន្តហោះ Zephyr បាន​ហោះហើរ​បាន​ជិត ១.០០០ ម៉ោង​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ដ្រូ​ន Zephyr S

ទីតាំងផ្សាយពាណិជ្ជកម្ម