ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃនេះ ខេត្តកណ្ដាល បើកការប្រកួតកីឡា មហាជន សម្រាប់ខេត្តរបស់ខ្លួន ដែលមានរយៈពេល ៧ថ្ងៃ ។
ថ្ងៃទី២០ មេសា ម្សិលមិញនេះ គឺជាការប្រជុំចាប់ពូលប្រកួត ហើយការប្រកួត ចាប់ផ្ដើមថ្ងៃនេះ ព្រឹត្តិការណ៍នេះ រួមមាន កីឡាចំនួន២ប្រភេទ គឺបាល់ទាត់ និងបាល់ទះ ដោយសារតែប្រភេទកីឡាមួយចំនួនធំ បានធ្វើរួចរាល់ ក្នុងព្រឹត្តការណ៍សង្រ្កាន្ត ខេត្តកណ្តាលឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង នៅរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ឃុំផ្សាដែកស្រុកពញាឮ ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថាៈ ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣ ហើយក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី នៃប្រភេទកីឡា ទាំង២នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
លោកបានបន្តថាៈ សម្រាប់កីឡាបាល់ទាត់ ចាប់ផ្តើមការប្រកួត ជាផ្លូវការ នៅទីលានបាល់ទាត់ខេត្ត ចំណែកកីឡាបាល់ទះ ប្រព្រឹត្តិនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ៕/V-PC