ដោយៈ រស្មីកម្ពុជា / ភ្នំពេញៈ ប្រជាពលរដ្ឋរស់ នៅផ្លូវ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បានដាក់លិខិតសុំអន្តរាគមន៍ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រឿងក្លិបកំសាន្ត ខ្យូឃេ មានទីតាំងស្ថិតនៅ ខាងក្រោយទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានបង្កហានិភ័យប៉ះពាល់យ៉ាងខ្លាំង បញ្ហាសម្លេង រំញ័រខ្ទរ និងរញ្ជួយកន្លែងស្នាក់នៅ និងបញ្ហាផ្សេងៗ រួមមានអសន្តិសុខ ចោរកម្ម និងអនាធិបតេយ្យ។

នៅក្នុងលិខិតប្រជាពលរដ្ឋ បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា  តបតាមកម្មវត្ថុ យោងខាងលើ ដោយហេតុលោក វ៉ា សុធានិងលោកស្រី ជួប មាន ជាម្ចាស់ទីតាំងជួលបើកក្លិបកំសាន្តមួយកន្លែង ជាប់នឹងផ្ទះរបស់យើងខ្ញុំ។ អាជីវកម្មក្លិបកំសាន្តមួយនេះមានផលប៉ះពាល់ច្រើន ក្នុងរយៈកាលកន្លងមក នាងខ្ញុំបានស្នើសុំ និងណែនាំជូនដល់អាជ្ញាធរ តែគ្មានអ្នកដោះស្រាយ ជាប្រសិទ្ធភាពបាន ហើយមិនអាចកែប្រព័ន្ធស្តង់ដាសំលេង កុំឱ្យចេញមកក្រៅ កាត់បន្ថយបានទេ មិនគោរពសិទ្ធិគោលការណ៍ ណែនាំនិងទទួលស្គាល់ដឹងឮ ក្នុងការកែប្រែទៅលើសំលេងនោះ ថែមទាំងឲ្យយើងខ្ញុំ ធ្វើការបិទផ្ទប់ ដើម្បីកុំឱ្យឮសំលេង ដែលចេញមកក្រៅនិងផលប៉ះពាល់ ទាក់ទិនអស្ថិរភាព ក្មេងទំនើងជាដើម យើងខ្ញុំបានសង្កេតថា ក្នុងកំឡុង៣ឆ្នាំ មុនកូវិដ ២០១៩ កើតឡើងគាត់ជាម្ចាស់បើកក្លិប បានបន្ថែមសំភារៈ ទំនើបតាមប្រព័ន្ធបច្ចេកទេស ដើម្បីបន្ថែមតំរូវការដល់អតិថិជនគាត់ ប៉ុន្តែគាត់មិនបានគិតពីសុខទុក្ខនិងផល ប៉ះទង្គិចដល់មនុស្សចាស់ ដែលមានជំងឺជាប់កាយ សំរាន្ដពុំបានដោយសារបញ្ហាអាជីវកម្មនោះទេ។ ទើបតែជាប្រមាណជាង ឆ្នាំនេះ ក្លិបកំសាន្តឈ្មោះ ខូឃេ នោះ បើកដំណើរការលើសម៉ោង បើកចាប់ពីម៉ោង យប់ ដល់ ភ្លឺ តែមួយរយៈធំនេះដំណើរការលើសពីម៉ោង និងបង្ករសំលេង ជជែកខ្លាំងៗទាំង សំលេងបាស និងសំលេងហ៊ោរកញ្ជ្រៀវ ពីសំណាក់អ្នកមើលការខុសត្រូវ និង ជាពិសេសភ្ញៀវ ដែលមកកំសាន្តតែម្តង យើងខ្ញុំដែលជាអ្នកជិតខាងជាប់ និងរបងក្លិបនោះ មានបញ្ហាសុខភាពខ្លាំងបញ្ហាសសៃឈាម ខួរក្បាល និង លើសឈាម ដែលលេបថ្នាំជាប្រចាំ ទើបស្នើគោរពសុំសម្តេច ជួយតាមសំណើ យើងខ្ញុំ សូមអោយក្លិបនោះ បិទតែម្ដង ដែលជាហានិភយ័ដល់យើងខ្ញុំ។  យើងខ្ញុំជាប្រជាពលរដ្ឋ រស់នៅទីតាំងខាងលើស្របច្បាប់ និងគោរពច្បាប់បំផុត និងជួយដល់បក្ស ឃុំ សង្កាត់ តែងតែប្រឹក្សា និងឱ្យយោបល់ សុំជំនួយពីអាជ្ញាធរ តែពួកគាត់ គ្មានដំណោះស្រាយចេញ ជាលទ្ធផលនោះទេ ហើយបិទសិទ្ធិពួកខ្ញុំ ទៀត ឱ្យគោរពតាមគាត់ទៅវិញ ហើយមុននឹងយើងខ្ញុំ ដាក់លិខិតគោរពអនុញ្ញាត ជូនសម្តេចជ្រាប យើងខ្ញុំទាំងពីរ ក៏បានស្នើ២ដង ឱ្យមន្ត្រីបរិស្ថានរាជធានីភ្នំពេញ លោកធ្វើការដោះស្រាយ ខាងជំនាញ ក៏ពិនិត្យឃើញលើសកំរិតនៃបរិមាណ សំលេង៦០ មេកាបៃ ដែលខុសពីសំលេងទូទៅធម្មតា ហើយគាត់បានសំរួលដែរ ទៅលើខិតដាក់ឱ្យកែតំរូវប៉ុន្តែលើសដើម។

អាស្រយ័ហេតុដូចបានរៀបរាប់ គោរពជំរាបជូនសម្តេច សូមទានមេត្តាបញ្ចប់ ទីតាំងក្លិបខាងលើនេះ ដើម្បីជាយុត្តិធម៌ និង តម្លាភាពស្របនឹងសិទ្ធិរស់រានមាន ជីវិត ក្នុងនាមជាពលរដ្ឋស្រលាញ់ និងគោរពតាមមាគ៌ា សន្តិភាព និង សេចក្តីថ្លៃថ្នូរ៕/V-PC