បុរស​ដែល​កាប់​ប្រពន្ធ​ស្ទើរ​ស្លាប់​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តាម​ចាប់ខ្លួន

992
ចែករម្លែក

ដោយ : ​ចាន់តូ/ ​​ភ្នំពេញ ​៖ បុស​ម្នាក់​ដែល​កាប់​ជាច្រើន​កាំបិតផ្គាក់​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ​បណ្ដាល​ឲ្យ​ប្រពន្ធ​រងរបួស​ធ្ងន់​ស្ទើរ​ស្លាប់ ​រួច​បាន​រត់​គេចខ្លួនបាត់​ស្រមោល​តាំងពី​ថ្ងៃទី​៨ ​ខែកក្កដា ​ឆ្នាំ​២០១៨ នោះ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក យឹម សារ៉ាន់ ​អធិការនគរបាល​ខណ្ឌ ក្រោម​បញ្ជា​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ​ជួន​ សុវណ្ណ​ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​រួមជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​។​ធ្វើការ​ចាប់ខ្លួនបាន​កា​លពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កន្លែង​ដែល​ជននេះ​លាក់ខ្លួន​ស្ថិតនៅ​ក្នុងភូមិ​បួន​ជួរ ឃុំ​ឃុំ​បឹង​ប្រិ​យ៍​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ​ហ៊​ន រិទ្ធី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ព្រៃ​បឹង ឃុំ​វាល​ពន់ ស្រុក​ង្ព​ង ខេត្តកំពង់ស្ពឺ​។​បាន​កាប់​របស់ខ្លួន​ប្រពន្ធ​ឈ្មោះ​ត្រេ​ន ពៅ អាយុ​៣៣​ឆ្នាំ​មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ហែ​ន​សាំ​ស្នាក់​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ផ្ទះជួល​នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣​។​ដោយ​បុរស​ជា​ប្ដី​បាន​ប្រច័ណ្ឌ​ប្រពន្ធ​របស់ខ្លួន​ជាមួយ​ប្រុស​ផ្សេង​ហើយ​បាន​តាម​រករឿង​នាង​ជា​ប្រពន្ធ​ជា​បន្តបន្ទាប់ ។ លុះដល់​ថ្ងៃកើតហេតុ​ប្ដី​បាន​រករឿង​និង​ចោទ​នាង​ថា​មាន​ប្រុស​ថ្មី​បន្តទៀត​ចំណែក នាង​មិនបាន​ក្បត់ចិត្ត​ប្ដី​ផង​ត្រូវ​ទទួលរង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​បែបនេះ ក៏បាន​ប្រកែក​ថា​អត់​ដដែល​។​ខណៈនោះ​ប្ដី​នៅតែ​មិន​ជឿ​ឡើយ​ ហើយក៏​បាន​រួច​ក៏បាន​ទាញ​កាំបិតផ្គាក់​កាប់​រូបនាង​ជាច្រើន​កាំបិត​ប៉ង​សម្លាប់​រួចហើយ​បាន​គេចខ្លួនបាត់​តែម្ដង បាន​អ្ន​ជាប់​ខាង​បន្ទប់ ដឹក​នាង​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម