ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នាថ្ងៃទីទី២១ ខែមេសា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ដែលជាប់ជាស្ថាពរ ចំនួន ៥៣ នាក់ ដែលត្រូវទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយ មានជ័យ បានឱ្យដឹងពីលទ្ធផលបេក្ខជន ដែលបានចូលរួមប្រឡង នៅបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ គឺ: ១- បេក្ខជនគ្រប់លក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរ) ចំនួន ៥៣ នាក់។ ២- បេក្ខជនគ្រប់លក្ខណៈសម្បត្តិ (ជាប់ត្រៀមបម្រុង) ចំនួន ២៩ នាក់។
ក្រោយពីតំណាងយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ប្តេជ្ញាចិត្តរួចមក
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអបអរសាទរចំពោះយុវជន បេក្ខជន ដែលស្ម័គ្រចិត្តចូលបម្រើជាតិមាតុភូមិក្នុងស្ថាប័នកងយោធពលខេមរ ភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរ) ក្នុងការប្រឡង ហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ នាពេលនេះ ទាំងអស់ ដែលត្រូវទៅហ្វឹកហ្វឺន នៅមជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជាមួយគ្នានោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តាំផ្ញើដល់ យោធិន នៃកងរាជអាវុធហត្ថ ទាំងអស់ ដែលត្រូវទៅហ្វឹកហ្វឺន ត្រូវខិតខំរៀន សូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្ម កងរាជអាវុធហត្ថ ឱ្យទទួលបាន ជោគជ័យ និងត្រូវគោរពច្បាប់ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យ ទូទៅ សម្រាប់កងយោធពល ខេមរភូមិន្ទ បទបញ្ជា ដើម្បីចូលរួមបម្រើប្រទេស ជាតិ មាតុភូមិនៃយើង ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំង៥៣នាក់ ក្នុងម្នាក់ៗ ទទួលបានមី២កេស, ត្រីខ២យួរ, ខោអាវកីឡា២ឈុត, កន្សែងមួយ រួមនឹងថវិកាចំនួន ៣០ ម៉ឺនរៀល៕ V / N