ម៉ាឡេស៊ី​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជន​សកម្មប្រយុទ្ធ​ISIS៧​នាក់ រួមមាន​អ្នក​គំរាម​សម្លាប់​ស្តេច​និង​នាយករដ្ឋមន្ត្រី​

3148
ចែករម្លែក

ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនជនសង្ស័យនៃក្រុមរដ្ឋអ៊ីស្លាម(ISIS)នៅអ៊ីរ៉ាក់និងស៊ីរីចំនួន៧នាក់រួមមានបុរសម្នាក់ដែលបានគំរាមធ្វើគត់ស្តេចនិងធ្វើឃាតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ ម៉ូហាម៉ាត។

មេប៉ូលិសជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៩កក្កដាថាការចាប់ខ្លួននេះកើតឡើងក្នុងអំឡុងប្រតិបត្តិការពិសេសមួយនៅ៤រដ្ឋ គឺJohor, Terengganu, Selangorនិង Perak រវាងថ្ងៃ១២ដល់​១៧កក្កដាឆ្នាំនេះ។ជនសង្ស័យ៤នាក់ ជាជនជាតិម៉ាឡេស៊ី និង៣នាក់ទៀតជាឥណ្ឌូនេស៊ី។

ប៉ូលិសបានចាប់ខ្លួនជនជាតិម៉ាឡេស៊ី២នាក់កាលពីថ្ងៃ១៦កក្កដា គឺបុរសអាយុ៤២ឆ្នាំម្នាក់និងស្រ្តីអាយុ២៤ឆ្នាំម្នាក់។ស្រ្តីនេះបានផ្ទេរលុយទៅអោយMuhammad Nasrullah Latif ជនជាតិម៉ាឡេស៊ីដែលបានចូលរួមក្រុមISISនៅស៊ីរី ។ជនសង្ស័យប្រុសនេះហើយដែលបានគំរាមតាមហ្វេសប៊ុក ថានឹងបំផ្ទុះគ្រាប់នៅម៉ាឡេស៊ី
ឥណ្ឌូនេស៊ីនិងហ្វីលីពីន ។

ប៉ូលិសនៅរដ្ឋJohorកាលពីថ្ងៃ១៧កក្កដា ក៏បានចាប់ខ្លួនបុរសម៉ាឡេស៊ីម្នាក់ ដែលក៏ជាអ្នកគាំទ្រក្រុមISISនិងបានគំរាមសម្លាប់ស្តេចស៊ុលតង់ មូហាម៉ាត ទី៥ នាយករដ្ឋមន្រ្តីមហាធៀ និងរដ្ឋមន្រ្តីកិច្ចការសាសនាម៉ាឡេស៊ី​។

កម្មករម៉ាឡេស៊ីអាយុ២១ឆ្នាំម្នាក់ ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ១៧កក្កដានៅJohor។បុរសនេះបានសារភាពថាជាអ្នកគាំទ្រ ISISនិងមានផែនការចូលរួមក្រុមនេះនៅស៊ីរី៕ដោយៈវាសនា

ជនសង្ស័យត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅរដ្ឋJohor, Terengganu, Selangorនិង Perak

ទីតាំងផ្សាយពាណិជ្ជកម្ម