ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​សេចក្ដីណែនាំ​ឲ្យ​ត្រៀម​បង្ការ​គ្រោះទឹកជំនន់​

1183
ចែករម្លែក

​ដោយៈមុនីរ័ត្ន,លីនណា/ភ្នំពេញៈប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី រាជធានី ខេត្ត ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត នៅពេល​មាន​ទឹកជំនន់​កើតឡើង ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទី​តួ​ល​សុវត្ថិភាព បញ្ចៀស​ឲ្យ​ខាងតែបាន​នូវ​ការប៉ះពាល់​ដល់​អាយុជីវិត និង​ការខូចខាត​ផ្សេងៗ ដែល​កើតមាន​ជាយថាហេតុ​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ស្តីពី​ការត្រៀម​បង្ការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ទឹកជំនន់ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។​

ទិដ្ឋភាពភ្លៀងនៅកម្ពុជានាខេត្តមួយចំនួន(រូបធនធានទឹក)

នៅក្នុង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​ជម្រាបជូន​ទៅដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជា​ពលរ​រដ្ឋ​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រាបថា យោងតាម​ការសង្កេត​តាមដាន និង​ព្យាករណ៍​អាកាសធាតុ ដែល​​​បានបង្ហាញ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​មកលើ​ព្រះរាជា​ណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​កំពុង​រង​ឥទ្ធិពល​ទឹកភ្លៀង​ដូចជា ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ប្រឈម​នឹង​ការ​ជន​លិច​។ ដោយឡែក​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ ក្នុងប្រទេស​ឡាវ និង​ប្រទេស​ថៃ ក៏មាន​ភ្លៀង ធ្លាក់​ច្រើន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ផង​ង​ដែរ​។​

ដោយយោង​លើក​ត្តា​អាកាសធាតុ និង​មាត្រា ២ ជំពូក​១ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ រាជរដ្ឋា​ភិបាល​​សូម​ធ្វើការ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី រាជធានី ខេត្ត ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត និង​ត្រូវមាន​ការរៀបចំ​ទុកជាមុន​ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប នៅពេល​មាន​ទឹកជំនន់​កើតឡើង ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទី​ទួល​សុវត្ថិ​ភាព បញ្ចៀស​ឲ្យ​ខាងតែបាន​នូវ​ការប៉ះពាល់​ដល់​អាយុជីវិត និង​ការខូចខាត​ផ្សេងៗ ដែល​កើតមាន​ជាយថាហេតុ​៕សរន

ទឹកអាងខ្ពបត្របែក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ

ទីតាំងផ្សាយពាណិជ្ជកម្ម