ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អត្តសញ្ញាណរបស់អ្នកជំងឺទី៥ដែលជាសះស្បើយពីវីរុសហ៊ីវពេញលេញត្រូវបានបង្ហាញជាសាធារណៈ។
លោក ផូល អេដម៉ុន (Paul Edmonds)អាយុ ៦៧ ឆ្នាំមកពីទីក្រុងដេសសឺតហតស្ព្រីង (Desert Hot Springs) រដ្ឋកាលីហ្វ័រញ៉ា ស្ថិតនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុងឡូសអាន់ជេឡេស បានជាសះស្បើយពីមេរោគនេះក្នុងខែកក្កដា។ នៅពេលនោះ គាត់ត្រូវបានគេស្គាល់ដោយអនាមិកថា “អ្នកជំងឺទីក្រុងនៃក្តីសង្ឃឹម”ដែលដាក់តាមឈ្មោះមន្ទីរពេទ្យដែលគាត់បានព្យាបាល។
គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យផ្ទុកមេរោគអេដស៍ក្នុងឆ្នាំ ១៩៨៨ ក្នុងអំឡុងការរីករាលដាលដល់ទីកំពូលនៃមេរោគនេះនៅសហរដ្ឋអាម៉េរិក។ ចាប់តាំងពីពេលនោះមកភាពជឿនលឿនខាងវេជ្ជសាស្ត្របានធ្វើឱ្យជំងឺរបស់គាត់រកលែងឃើញនិងមិនអាចឆ្លងរាលដាលតទៅទៀត។
ប៉ុន្តែក្នុងនាមជាបុរសស្រលាញ់ភេទដូចគ្នា លោកអេដម៉ុននិយាយថា ឥឡូវនេះការដែលជាសះស្បើយពីជំងឺដែលបានសម្លាប់មិត្តភក្តិរបស់គាត់ជាច្រើននាក់កាលពីប៉ុន្មានទសវត្សរ៍មុន បានធ្វើឱ្យគាត់មាន “ការដឹងគុណដែលនៅមានជីវិត”។
គាត់ត្រូវបានព្យាបាលដោយប្រើការប្តូរកោសិកាឈាមដើមដ៏កម្រតែគ្រោះថ្នាក់ពីមនុស្សដែលមានឈាមបំប្លែងដែលធ្វើឱ្យពួកគេធន់នឹងមេរោគអេដស៍។ជារឿយៗការប្តូរឈាមអាចបណ្តាលឱ្យមានការឆ្លងមេរោគដ៏ប្រល័យ។ ដោយសារតែរឿងនេះ ការវះកាត់បែបនេះត្រូវបានបម្រុងទុកសម្រាប់តែមនុស្សដូចជាលោកអេដម៉ុន ដែលកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយ។
លោកបានប្រាប់ទូរទស្សន៍ ABC ថា “ខ្ញុំមានអំណរអរគុណណាស់។ ខ្ញុំមានអំណរអរគុណដែលមានជីវិត។ ខ្ញុំសូមដឹងគុណដល់ម្ចាស់ជំនួយបរិច្ចាគ”៕
លោកអេដម៉ុននៅមានជីវិតដល់សព្វថ្ងៃដោយសារការវះកាត់ប្តូរឈាម