សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨

1272
ចែករម្លែក

​ដោយ : វិបុល​/​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៩ ខែកក្កដា រួមមាន​ដូចជា ៖

*​ជំនន់​ទឹកភ្លៀង​មាននៅ​៧​ខេត្ត ក្នុងនោះ​កំពង់ស្ពឺ​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​

​ជំនន់ ទឹកភ្លៀង បាន​កើតឡើង​ក្នុង​ខេត្ត​ចំនួន​៧ រួមមាន កំពង់ស្ពឺ ព្រះសីហនុ កំពត កែប កោះកុង ប៉ៃលិន និង​បាត់ដំបង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​១៩ ខែកក្កដា​នេះ​។​របាយការណ៍​នេះ​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​នេះ គឺ​បង្កឡើង​ដោយ​ឥទ្ធិពល​ព្យុះ​ទី​៩ ឈ្មោះ សុន ទី​ញ កំពុង​រំកិល​ទៅ​ក្បែរ​ដីគោក នៃ​ក្រុង​ហាណូយ ប្រទេស​វៀតណាម ស្រប​ពេលដែល​ព្យុះ​ទី​១០ កំពុង​វិ​វត្ត​កើតមានឡើង ។

ជាមួយគ្នានេះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី រាជធានី ខេត្ត ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត នៅពេល​មាន​ទឹកជំនន់​កើតឡើង ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទី​តួ​ល​សុវត្ថិភាព បញ្ចៀស​ឲ្យ​ខាងតែបាន​នូវ​ការប៉ះពាល់​ដល់​អាយុជីវិត និង​ការខូចខាត​ផ្សេងៗ ដែល​កើតមាន​ជាយថាហេតុ​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ស្តីពី​ការត្រៀម​បង្ការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ទឹកជំនន់ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​ ៕

*​ផ្លូវជាតិ​លេខ​៤! សមត្ថកិច្ច​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ហើយ បន្ទាប់ពី​កាត់ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង​អស់​រយៈពេល​៦០​ម៉ោង​

​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤ បាន​ត្រូវ​សមត្ថកិច្ច​បាន​បើក​ឲ្យ​ធ្វើចរាចរ​ណ៌​ឆ្លងកាត់​វិញ​ហើយ ដោយ​ឲ្យ​តែ​រថយន្ត​ធន់​តូច​សិន​ប៉ុណ្ណោះ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩​កក្កដា​នេះ​។​

​គួរ​បញ្ជាក់ថា លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥/១១៦ ត្រង់ចំណុច​ស្ពាន​ស្ទឹង​សំរោង ត្រូវ​ជំនន់​ទឹកភ្លៀង​ជន​លិច មាន​កំពស់​ទឹក​១​ម៉ែត្រ​៥០ បណ្តោយ​ប្រវែង​ជាង​១០០០​ម៉ែត្រ ហើយ​ត្រូវ​អាជ្ញាធរខេត្ត ផ្អាក​ការធ្វើ​ចរាចរ​ណ៌​ទាំងស្រុង អស់​រយៈពេល​ជិត​៦០​ម៉ោង​កន្លងមកនេះ​៕

*ការិយាល័យបោះឆ្នោតខ្លះ ក្នុងខេត្តចំនួន៤ត្រូវទឹកលិច

គិត ​ត្រឹម​ថ្ងៃទី​១៩ ខែកក្កដា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ​.​ជ​.​ប​.) បាន​ទទួល​របាយការណ៍​ថា មាន​ការិយាល័យ​បោះឆ្នោត​ជាច្រើន នៅក្នុង​ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់​ចាម និង​នៅ​ខេត្តកំពង់ស្ពឺ ត្រូវ​ទឹកភ្លៀង​ជន់​លិច​។ ក្នុងនោះ​បើសិនជា​ដល់​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៩ ខែកក្កដា ទឹក​នៅ​បន្ត​លិច​ទីតាំង​ការិយាល័យ​បោះឆ្នោត​ទាំងនោះ គឺ​ត្រូវ​ផ្លាស់ប្តូរ​ការិយាល័យ​បោះឆ្នោត​នោះ ទៅកាន់​ទីទួល​សុវត្ថិភាព​។ តែបើ​ទឹក​លិច​ទីទួល​សុវត្ថិភាព​ទាំ​ង​អស់ ក្នុង​ឃុំ​សង្កាត់​ណាមួយនោះ​ការបោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​ទាំងនោះ ត្រូវ​លើក​ពេល រហូតដល់​ទឹក​ស្រក​វិញ​។ នេះ​បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប​។​

 

*​ប្រមុខ​LDP​ទទួលស្គាល់ថា បក្ស​ខ្លួន​មិនអាច​ឈ្នះ​គណ​កប្ស​ប្រជាជន​កម្ពុជា​បានទេ​នៅ​អាណត្តិ​នេះ​

​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អះអាងថា​​ថា ការបោះឆ្នោត​ខាងមុខ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះឆ្នោត យើង​មិនអាច​យកឈ្នះ​បានទេ​។ ហើយ​មិនអាច​ប្រើ​សហគមន៍​អន្តរជាតិ មក​គាបសង្កត់​រដ្ឋាភិបាល​បានទេ ហើយក៏​មិនអាច​ប្រើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​បានទេ​។ ហើយ​មានតែ​ការបោះឆ្នោត​តែមួយគត់​។​

​ការប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា នេះ សន្និសីទកាសែត​ស្តីពី​ជំហរ​របស់ LDP ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភពថ្មី​សែន​សុខ​។ សន្និសីទកាសែត​នេះ ធ្វើ​ដោយ​លោក​ខឹម វាសនា ប្រមុខ LDP ៕

*​គ​.​ជ​.​ប​.ទទួលស្គាល់​អ្នកសង្កេតកា​រណ៍​ជាតិ​ជិត៨​ម៉ឺន​នាក់ មកពី១០៧ស្ថាប័ន​

​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាសថា នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៥:៣០​ល្ងាច ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ជា​អ្នកសង្កេតការណ៍​ជាតិ សម្រាប់​ចូលរួម​សង្កេត​ការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ។ គ​.​ជ​.​ប​. បានប្រកាស​ទៀតថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែកក្កដា គ​.​ជ​.​ប បានសម្រេច​អនុញ្ញាតឱ្យ​អ្នកសង្កេតការណ៍​ជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជិត ៨០.០០០ នាក់ មកពី ១០៧ ស្ថាប័ន ៕

* គ​.​ជ​.​ប​. ដឹក​សម្ភារៈ​បម្រើ​ឲ្យ​ការបោះឆ្នោត​បួន​មុខ​សំខាន់ៗ​ទៅកាន់​គោលដៅ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បានប្រកាស​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ថា សម្ភារ​សំខាន់ៗ បួន​មុខ រួមមាន សន្លឹកឆ្នោត​, បញ្ជី​បោះឆ្នោត​, ទឹកខ្មៅ​លុបលាង​មិន​ជ្រះ និង​ត្រា​សម្ងាត់ បាន​ដឹក​ទៅដល់​គោលដៅ​ខេត្ត​ចំនួន​១១​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា​។​ចំណែក​ខេត្ត​គោលដៅ​១៣​ទៀត​ដឹក​នៅ​ថ្ងៃទី​១៩​ខែកក្កដា​នេះ ៕

*​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​១២​ថ្ងៃ ប្រព្រឹត្ត​ទៅដោយ​រលូន​

​តាម របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​វោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញថា រយៈពេល​១២​ថ្ងៃ (៧-១៨ កក្កដា​) នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គណបក្សនយោបាយ​ទាំងអស់​មាន​ភាពចាស់ទុំ​ខាង​នយោបាយ មាន​សណ្តាប់ធ្នាប់​ល្អ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក និង​គ្មាន​អំពើហិង្សា​។ ភាព​វិជ្ជមាន​នេះ ដោយសារ​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​អាជ្ញាធរ​ដែនដី កងកម្លាំង​សន្តិសុខ និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្សនយោបាយ បញ្ជៀ​សបាន​នូវ​បាតុភាព​ង​សកម្ម​ទាំងឡាយ​ដែល​អាច​កើតជា​យថាហេតុ ៕

*​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​ទឹកជំនន់​

​នាយកដ្ឋាន ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ថា ដោយយោង​ទៅលើ​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រសួង​ជំនាញ​អំពី​ខេត្ត​មួយចំនួន នឹង​ប្រឈមមុខ​នឹង​ខ្យល់ព្យុះ និង អាច​បណ្តាល​ឲ្យ​ធ្លាក់ភ្លៀង​ខ្លាំង និង​បណ្តាល​ឲ្យ​មាន​លិច​ទឹក និង​បង្ក​ឲ្យ​ទឹកជំនន់​ភ្លាមៗ ៕

*​រដ្ឋមន្ត្រី​កសិកម្ម​: “​ខេត្តបាត់ដំបង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខាង​ផលិត​ស្រូវ​នៅ​ឆ្នាំ​២០១៧-២០១៨”

​នៅក្នុង ពិធី​បើក​ពិ​ព័រ​ណ៌​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​កសិក​សម្មរ​បស់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​សួន​នាគ​សន្តិភាព ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា “​ខេត្តបាត់ដំបង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ខាង​ផលិត​ស្រូវ​នៅ​ឆ្នាំ​២០១៧-២០១៨” ៕

 

*​អនុញ្ញាត​ច្បាប់​ជួសជុល​សំណង់​ស្រាល ១០៦១ ករណី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឆ្នាំ​២០១៧ និង​ឆមាស​ទី​១​ឆ្នាំ​២០១៨

​បន្ទាប់ពី បាន​ចុះ​ផ្សព្វផ្សាយ​គោលការណ៍​ថែរក្សា​បេតិកភណ្ឌ បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​អំពី​ការសាងសង់ ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ អាជ្ញាធរ​អប្សរា អនុញាត​ច្បាប់​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅក្នុង​រមណីយ​ដ្ឋា​ន​អង្គរ​ជួ​ជុល​សំណង់ ស្រាល​១០៦១​ករណី​ក្នុង​ឆ្នាំ​២០១៧​និង​ឆមាស​ទី​១​ឆ្នាំ​២០១៨ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម