ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ មនុស្សប្រាំមួយនាក់បានស្លាប់ និង១០៩នាក់រងរបួសដោយខ្យល់ព្យុះធំមួយនៅមីយ៉ាន់ម៉ាភាគកណ្តាលកាលពីថ្ងៃសុក្រ នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានកាលពីថ្ងៃសៅរ៍។
នាយកដ្ឋានសេវាអគ្គិភ័យមីយ៉ាន់ម៉ាបាននិយាយថា «ព្យុះប្រមោយដំរី បានវាយប្រហារភូមិជាច្រើនក្នុងទីប្រជុំឡេវ៉េ(Lewe)នៅម៉ោងជាង៦ល្ងាចថ្ងៃសុក្រ។មនុស្សប្រាំមួយនាក់បានស្លាប់នៅនឹងកន្លែងនិង១០៩នាក់រងរបួសដោយសារខ្យល់ខ្លាំង។អ្នករងរបួស១៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។
នាយកដ្ឋានបានបន្ថែមថា ផ្ទះជាង២០០រងការខូចខាតដោយសារព្យុះហើយការងារជួយសង្គ្រោះនៅបន្តធ្វើនៅឡើយនៅថ្ងៃសៅរ៍នេះ៕
ព្យុះវាយប្រហារភូមិជាច្រើនក្នុងទីប្រជុំជនឡេវ៉េកាលពីល្ងាចថ្ងៃសុក្រ