បញ្ជូន​ជនសង្ស័យ​ប្រាំ​នាក់​ទៅ​តុលាការ​, ករណី​គ្រឿងញៀន​

1012
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៨​ខែកក្កដា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​។​

​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ លោក​វរសេនីយ៍ឯក អ៊ុ សា​អាត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះ ហាត ហ៊ា​ញ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ​។ ទី​២.​ឈ្មោះ ឡែ​ម ឡា ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩០​មុខរបរ​គ្មាន​។ ទី​៣.​ឈ្មោះ រ៉ា សុ​ភី​ស ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥​មុខរបរ​គ្មាន​។ ទី​៤.​ឈ្មោះ ចូ​ច ចេ​ន ភេទ​ប្រុស ឆ្នាំ​កំណើត ២០០០​មុខរបរ​គ្មាន និង​ទី​៥.​ឈ្មោះ ចូ​ច ជា ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​គ្មាន ពួកគេ​បួន​នាក់​មាន​ទីលំនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​។ បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ ២០១៨៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម