សកម្មភាព​មនុស្សធម៌​: ថ្នាក់ដឹកនាំ​មិន​ទុកឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​អាហារ​ទេ​

1177
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ មិន​បណ្តែត​បណ្តោយឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​អាហារ​ឡើយ​។​

​ក្នុងឱកាស​ជួ​បស​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ជម្លៀស​ខ្លួន​រក​ទី​សុវត្ថិភាព​នៅ​បរិវេណ​វត្ត​កោះស្លា ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ លោក​ជាវ តា​យ ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត បាន​មានប្រសាសន៍ថា គ្រប់​កាលៈទេសៈ​ទាំងអស់ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ផ្សាភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច ពិសេស​ពេល​បងប្អូន​ជួប​ទុក្ខលំបាក​ចាំបាច់​ត្រូវតែមាន​វត្តមាន​ថ្នាក់ដឹកនាំ​ចុះ​ជួប ដើម្បី​ជួយ​សម្រាល​ការលំបាក និង​ដោះស្រាយ​តម្រូវការ​ក្នុង​ភាព​បន្ទាន់​។ សម្តេច​តេ​ជោ ក៏ដូចជា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​ក្រើនរំលឹក​ដល់​មន្ត្រី​ថ្នាក់ក្រោម​របស់លោក​ប្រញាប់​រូតរះ​ចុះ​ជួប​ប្រជាពលរដ្ឋ​ពេល​គ្រាអាសន្ន​ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​នរណាម្នាក់​ទទួល រងគ្រោះ ឬ​បាត់​បង់ជីវិត​ព្រោះតែ​ដាច់​អាហារ​ឡើយ​។

​លោក​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​បាន បន្តថា​ផ្អែកលើ​អត្ថន័យ​នោះ ទើប​ក្រោយ​ទទួល​ព័ត៌មាន​ស្តីពី​ករណី​បងប្អូន​រងគ្រោះ​ដោយ​ទឹកជំនន់​រហូត​មានការ​ជម្លៀស​ក្រុមគ្រួសារ​មកកាន់​ទី​ស​វុ​ត្ថិ​ភាព​នេះ ក្នុងនាម​សាខា​កាក​បាន​ក្រហម​ខេត្ត លោក​ក៏​ប្រញាប់ប្រញាល់ ព្រមទាំង​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ចុះមក​ជួប និង​ចូលរួម​រំលែក​ភាពលំបាក​មួយគ្រា​។ ពិតណាស់ អំណោយ​បន្តិចបន្តួច​នេះ​បាន​ត្រឹម​ដោះស្រាយ​សម្រាប់​រយៈពេល​ខ្លី តែ​ជាការ​សម្រាល​ក្តី​លំបាក​ខណៈដែល​បងប្អូន​កំពុង​ជួបប្រទះ​ស្របតាម​គោលការណ៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី និង​សម្តេច​ប្រធាន​កាកបាទក្រហម​ដែល​មិន​ទុកឱ្យ​ជនណាម្នាក់​រងគ្រោះ ឬ​ស្លាប់​ដោយ​ដាច់​អាហារ​នោះ​។ លោក​ជាវ តា​យ បាន​ផ្តាំផ្ញើ​ថា​នា​អំឡុងពេល​ជំនន់​កំពុង​កើតមាន​នេះ សូម​បងប្អូន​បន្ត​ស្នាក់អាស្រ័យ​បណ្តោះអាសន្ន​នៅ​កន្លែង​មាន​សុវត្ថិភាព និង​ណែនាំ​កូនចៅ​ឱ្យ​រក្សា​អនាម័យ​ទាំង​ការហូបចុក ឬ​ទុកដាក់​របស់របរ​ផ្សេងៗ​។​

​សូមបញ្ជាក់ថា​ជំនន់​ដែល​កើតឡើង​ក្នុង​ខេត្តកំពត​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​បណ្តាលឱ្យ​ភូមិសាស្ត្រ​ខ្លះ​នៃ​ស្រុក​ឈូក​ជួប​គ្រោះ​ធ្ងន់ធ្ងរ ដោយ​ផ្ទះ​ប្រជាពលរដ្ឋ​៥១៥​ខ្នង​រង​ការប៉ះពាល់ ទឹក​គ្របដណ្តប់​លើដី​ស្រែ​បង្កបង្កើនផល​ប្រមាណ​៦១០​ហិកតា និង​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទី​សុវត្ថិភាព​ចំនួន​១២៨​គ្រួសារ​។​

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ លោក​ជាវ តា​យ អភិបាល​បាន​បញ្ជាក់ថា ការលិចលង់​នៅ​ភូមិសាស្ត្រ​មួយចំនួន នៃ​ខេត្តកំពត​នា​អំឡុង​ប៉ុន្មាន​ថ្ងៃ គឺ​ដោយសារ​ទឹក​ហូរ​មកពី​ខេត្តកំពង់ស្ពឺ ធ្លាក់ចូល​ស្ទឹង​កែវ​បន្ត​ហូរ​ដល់​ព្រែក​កំពង់បាយ ក្នុង​បរិមាណ​ច្រើន និង​មាន​សន្ទុះ​ខ្លាំងក្លា ពោលគឺ​មិន​ពាក់ព័ន្ធ​នឹង​ការបង្ហូរ​ទឹក​ចេញពី​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ទេ​។ ការបង្ហូរ​ទឹក​ចេញពី​អាង​ស្តុក​ទំនប់​វា​រី​អគ្គិសនី​កំចាយ ទាំង​អាជ្ញាធរខេត្ត ទាំង​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​មានការ​គិតគូរ​យ៉ាង​ល្អិតល្អន់​ផ្អែក​តាម​កម្រិតស្តង់ដារ​ជាក់លាក់ ដើម្បី​ធានា​សុវត្ថិភាព​ទូទៅ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម