ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កំណួច
នាមសព្ទ
ការកួច; ចំណងដែលចងកួច
កំណួចស្មៅ, កំណួចខ្សែ ។ លាក់កំណួច គឺលាក់ពុត, លាក់កលល្បិច ( ព. ប្រ. ) ។ ធ្លាប់ប្រើមកជា កំនួច, តែតទៅគួរប្រើជា កំណួច វិញ ។
ខ្នួច
នាមសព្ទ
ចំណងសម្រាប់កួចធ្វើដោយឫស្សីស្រស់ ឬ ដោយទ្រនុងស្លឹករឹតជាដើម
ខ្នួចសម្រាប់ប្រក់ផ្ទះ ។
ចិត
កិរិយាសព្ទ
កាត់ជាចំណិត
ចិតបន្លែ ។
ចិតប្រួម ចិតសម្រួលឲ្យរួមតូចខាងចុង
ចិតប្រួមខ្មៅដៃ ។
ត្រា
នាមសព្ទ
ប្រដាប់មានស្នាមចម្លាក់ជាគ្រឿងសម្គាល់ សម្រាប់បោះលើសំបុត្រ, ចុតហ្មាយ, ដីកា, បញ្ជី, សំបុត្រសន្យាផ្សេងៗតាមមុខងារ, មុខក្រសួង
បោះត្រា ។
កិរិយាសព្ទ
កត់សេចក្តីអ្វីៗទុកជាចំណាំដោយឡែក
ត្រាសេចក្តីនេះទុកជាសម្គាល់, ត្រូវកត់ត្រាទុកជាសម្គាល់ ។
កិរិយាវិសេសន៍
ដេរដាស, ជុំជិត
អណ្តែតត្រា ។
ទិន្នន័យ
(ទិន-នៈនៃ)
នាមសព្ទ
(បា. ទិន្ន + នយ) ន័យឬសេចក្ដីពន្យល់ដែលគេបានឲ្យហើយ, ចំណុចសំខាន់យ៉ាងពិតប្រាកដដែលគេបានពន្យល់រួចហើយ
គប្បីធ្វើតាមទិន្នន័យនេះចុះមិនខុសទេ ។