​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បណ្ដាក់​

​កិរិយាសព្ទ​

​ទិញ​ឬ​ដូរ​ដោយ​ដាក់​ដើមទុន​មុន គឺ​ដាក់​ប្រាក់​ឬ​ទំនិញ​អ្វីមួយ​ជឿ​ឲ្យ​ទៅ​អ្នក​ដែល​ទ័លក្រ​ត្រូវ​ការយកថ្លៃ​មុន​ហើយនឹង​យក​របស់​ដែល​ត្រូវ​ទិញដូរ​នោះ​ជា​ខាងក្រោយ ក្នុង​កំណត់​រដូវ​របរ មាន​ស្រូវ​និង​គ្រាប់ពោត​ជាដើម ដើម្បី​ឲ្យ​មាន​ចំណេញ​ជាង​ទិញដូរ​ដល់ដៃ​
​បណ្តាក់​ស្រូវ​, បណ្តាក់​គ្រាប់ពោត​, បណ្តា​ក់ស្ករ ។​
​ដាក់​រាយ​គ្នា​ឲ្យ​នៅ​បន្ត​ហែៗ​បណ្តោយ​តាម​ដងផ្លូវ​ឬ​ទី​ផ្សេងៗ​
​កងទ័ព​បណ្តាក់​គ្នា​តាម​ដងព្រៃ​ដើម្បី​ចាំ​ស្កាត់​ប្រយុទ្ធ​នឹង​ពួក​ខ្មាំង​; តាម​រឿងព្រេង​ខ្មែរ​ថា ទន្សាយ​ចាញ់​ប្រាជ្ញា​ខ្យង ក្នុង​រឿង​ភ្នាល់​រត់ប្រណាំង​គ្នា ព្រោះ​ខ្យង​បណ្ដាក់​គ្នា​ហែ​តាម​មាត់បឹង ឲ្យ​ឆ្លើយ​កូ៎កៗ នៅខាងមុខ​ជា​ដរាប​គ្រប់​តែ​ខណៈដែល​ទន្សាយ​ស្រែកហៅ ។ ពាក្យ​ដែល​គេ​តែង​និយាយថា បណ្ដាក់​គ្នា​រដឹក​ដូច​ខ្យង គឺ​ជាប់ទាក់ទង​មកពី​រឿង​នោះឯង ។​

​កិរិយាវិសេសន៍​

​ដែល​សន្មត​កំណត់​ផ្លាស់ប្តូរ​វេន​គ្នា គឺ​ម្នាក់​ចេញទៅ​ម្នាក់​ចូលមក​ដល់​, ម្នាក់​ចុះទៅ​ម្នាក់​ឡើងមក​ដល់​, ម្នាក់​ដេក​ម្នាក់​ភ្ញាក់ឡើង​, ម្នាក់​ទៅ ម្នាក់​នៅចាំ ជា​បន្តបន្ទាប់​គ្នា​យ៉ាងនេះ​ជាដើម ក៏​ហៅថា បណ្តាក់ ដែរ​
​ដេក​បណ្តាក់​គ្នា​, រត់​បណ្តាក់​គ្នា​, ថ្ងៃនេះ ផ្ទះ​ខ្ញុំ​មាន​ភ្ញៀវ​ច្រើន​ម្នាក់​ចេញ​ម្នាក់​ចូល​ដូច​គេ​បណ្តាក់​គ្នា ។​

​ផ្ដៅ​

(​ជើង ដ​)

​នាមសព្ទ​

​ឈ្មោះ​វល្លិ​ដើម​រឹង​មួយ​ប្រភេទ​មាន​បន្លា​នៅ​ស្រទប​, ធាង​, ស្លឹក ( ទីទៃ​ពីរ​ពាក់ ); ផ្ដៅ​មានឈ្មោះ​ច្រើន​ប្រភេទ​គឺ ផ្ដៅទឹក​, ផ្ដៅក្រែក​, ផ្ដៅឈ្វាំង​, ផ្ដៅអារ៉េច​, ផ្ដៅដំបង​, ព្រះ​ផ្ដៅ​…; ជា​វល្លិ​មាន​ប្រយោជន៍​យ៉ាងសំខាន់ ប្រើការ​បាន​ច្រើនយ៉ាង មានប្រើ​ធ្វើ​ចំណង​និង​ធ្វើ​កៅអី​ជាដើម ។​

​ពិទ័គ្ធ​

(​ពិ​ទ័ក​)

​គុណសព្ទ​

( សំ​. វិទ​គ្ធ ) ឈ្លាស​, វាងវៃ​, ប៉ិន​, ប្រសប់​; ដែលមាន​ចំណេះ ( ប្រើ​ជា​ឋានន្ដរ​ឬ​ជា​គោ​រម្យ​ងារ​មន្ត្រី​ផង​ក៏បាន )
​ព្រះ​ពិទ័គ្ធ​ឫទ្ធិក្រៃ ។ ( ព​. កា​. ) : មេទ័ព​ពិទ័គ្ធ យល់​កិច្ចកល​ជាក់ បញ្ឆោត​ពួក​ខ្មាំង ឲ្យ​រុក​ចូលមក ប្រយុទ្ធ​តតាំង ទើប​ប្រើ​កម្លាំង វាយ​ខ្មាំង​ខ្ចាយ​ខ្ចាត់ ។​

​ភូឈួយ​

នាមសព្ទ​

( ស​. ផូ​ជ្វ់​យ អ​. ថ​. ភូឈួយ់ “​អ្នក​ជួយ​, អ្នកទទួល​មុខការ​ជា​ជំនួយ​” ) មន្ត្រី​ដែលមាន​មុខងារ​ជា​អ្នកទទួល​រងបន្ទុក ធ្វើ​កិច្ចការ​រាជការ​បន្ទាប់​អំពី​មន្ត្រី​ជា​អធិបតី​
​ភូឈួយសេនាបតី​, ភូឈួយរដ្ឋមន្ត្រី​, ភូឈួយខេត្ត​។​
​សម័យបុរាណ ប្រើពាក្យ​ថា ជំទប់​, លុះ​ចំណេរ​តម​ក ប្រើពាក្យ ភូឈួយ នេះ​, សម័យ​បច្ចុប្បន្ន ប្រើពាក្យ រង វិញ​
​អភិបាលខែត្ររង​, អភិបាលស្រុករង . . . ។ សម្រាប់​គណៈរដ្ឋមន្ត្រី​ប្រើ​ជា អនុរដ្ឋលេខាធិការ ។​

​មារ​

​នាមសព្ទ​

( សំ​. បា​. ) ដំណើរ​រារាំង​; ការសម្លាប់​; សេចក្ដីស្លាប់​; . . . ។ អ្នក​រារាំង​, ជំទាស់​មិន​ឲ្យ​អ្នកដទៃ​ធ្វើបុណ្យ​ធ្វើ​កុសល​កើត​; ឈ្មោះ​ទេវបុត្រ​ដែលជា​សត្រូវ​ចំ​ពោះ​ព្រះពុទ្ធ ។ មារជិ​, មារជិត​, មារជិន ( មា​រៈ​– ) អ្នកឈ្នះ​មារ ( ព្រះពុទ្ធ ) ។ មារជ្រែក មារ​ចូល​ជ្រែក​ក្នុង​រូប​កាយ​នៃ​មនុស្ស ។ ព​. ប្រ​. ហេតុ​អាក្រក់ ដែល​ស្រាប់តែ​បណ្ដាល​ឡើង​ភ្លាម​នាំ​ឲ្យ​ទាស់​ដំណើរ​កិច្ចការ ឬ​មនុស្ស​ដែល​ជំទាស់​កិច្ចការ​កំពុង​ស្រួល​ឲ្យ​រអាក់រអួល​; និយាយថា មារមកជ្រែក ឬ មាន​មារមកជ្រែក ក៏បាន​
​កំពុងតែធ្វើការ​ស្រួលៗ ស្រាប់​តែមាន​មារមកជ្រែក ឲ្យ​ទាស់​ការ​អស់ ! ។​
​មារធីតា ( មា​រៈ​ធី​ដា ) កូនស្រី​របស់​មារ ។ មារព័ន្ធន៍ ចំណង​មារ​; ចំណង​កិលេស គឺ​គ្រឿង​សៅហ្មង​ចិត្ត ដែល​ទុកដូចជា​ចំណង​ចង​ពួក​សត្វ ។ ឈ្មោះ​គម្ពីរ​ឬ​បរិច្ឆេទ​មួយ​សម្ដែង​រឿង​ព្រះ​ឧ​ប​គុ​ត្ត​ត្ថេ​រ​ចង​មារ ។ មារវិជ័យ ( មា​រៈ​– ) ជម្នះ​មារ​; អ្នកឈ្នះ​មារ ( ព្រះពុទ្ធ ) ។ ព្រះពុទ្ធ​រូប​ដែល​គង់​ផ្គត់​ព្រះ​ភ្នែន​ដាក់​ព្រះហស្ត​ឆ្វេង​ផ្ងារ ព្រះ​អង្គុលី​ផ្ទាប់​លើ​ព្រះ​ភ្នែន​ខាងឆ្វេង ព្រះហស្ត​ស្ដាំ​សណ្ដូក​ផ្កាប់​ព្រះ​អង្គុលី​សំយុង​ផ្ទាប់​លើ​ព្រះ​ភ្នែន​ខាងស្ដាំ​ហៅថា ព្រះ​មារវិជ័យ ឬ ព្រះ​ពុទ្ធរូប​មារវិជ័យ ( ព្រះ​ពុទ្ធរូប​ផ្ចាញ់​មារ ) ។ មារសេនា ( មារ​:​សេ​ន៉ា ) សេនា​មារ គឺ​ពួក​រេហ៍ពល​របស់​មារ កាលដែល​លើក​មក​ផ្ចាញ់​ព្រះពុទ្ធ ។ មារាធិរាជ ក្រុងមារ ។ ល ។​