​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​បណ្តេញ​អ្នកការទូត​អាល្លឺម៉ង់​ជាង​២០​នាក់​ជា​វិធានការ​សងសឹក​ចំពោះ​ការបណ្តេញ​បុគ្គលិក​ស្ថានទូត​រុស្ស៊ី​«​ទាំង​ហ្វូង​»​ចេញពី​ទីក្រុង​ប៊ែរ​ឡាំង​។​

​លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា​(Maria Zakharova)​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ហ្ស៊ីស​ដា​(Zvezda)​ថា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បានសំរេច​បណ្តេញ​អ្នកការទូត​ជាង​ម្ភៃ​នាក់​។​ការអះអាង​របស់​លោក​ស្រី​កើត​ឡើង​​ក្រោយ​ក្រសួងការបរទេស​រុស្ស៊ី​បានប្រកាស​ថ្កោលទោស​ការបណ្តេញ​និយោជិត​ស្ថានទូត​រុស្ស៊ី​នៅ​អាល្លឺម៉ង់​ទ្រង់ទ្រាយ​ធំ​មួយលើកទៀត​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ប៊ែរ​ឡាំង​ថា​បន្ត​បំ​ផ្កា​ញ​ទំនាក់ទំនង​រុស្ស៊ី​និង​អាល្លឺម៉ង់​ហើយ​«​ជា​ការឆ្លើយតប​ចំពោះ​អំពើ​អមិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៊ែរ​ឡាំង ភាគី​រុស្ស៊ី​បាន​​សំរេច​បណ្តេញ​អ្នកការទូត​អាល្លឺម៉ង់​ចេញពី​រុស្ស៊ី​»​។​

​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អះអាង​ថា ខ្លួន​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ដើម្បី​កាត់បន្ថយ​ចំនួន​មន្ត្រី​ចារកម្ម​រុស្ស៊ី​នៅ​អាល្លឺម៉ង់​។​

​ក្នុង​ហេតុការណ៍​មួយទៀត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ស្ពុ​ត​និច​ថា ឃ្លាំង​គ្រាប់​រ៉ុក្កែត​និង​កាំភ្លើង​ធំ​អ៊ុយ​ក្រែន​មួយ​ត្រូវបាន​កងទ័ព​អាកាស​រុស្ស៊ី​បំផ្លាញចោល ដោយ​​គ្រាប់ផ្លោង​ប្រមាណ​៦០០​គ្រាប់​ត្រូវបាន​បំផ្លាញ​៕

​អ្នកនាំពាក្យ​យោធា​រុស្ស៊ី​បាន​និយាយថា យន្តហោះ​រុស្ស៊ី​បាន​បំផ្លាញ​ឃ្លាំង​កាំជ្រួច​និង​គ្រាប់កាំភ្លើង​ធំ​របស់​អ៊ុយ​ក្រែន​នៅ​ភូមិ​សឺ​ហ្គី​វ​កា