ដោយ:សុផល/ភ្នំពេញ:វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣  ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)” នឹងចាប់ផ្តើមពីថ្ងៃទី២៤ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។

ប្រភពក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងវេទិកានេះនឹងជួបជាមួយបទបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍  និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន ៣រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា៕សរន