ដោយ:មុនីរ័ត្ន/ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២៣ខែមេសាអនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការ គួរ សម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោកចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជានៅគេហដ្ឋានសម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល។
ការអនុញ្ញាតនេះបន្ទាប់ពីលោក ហ៊ុ ន កុសល សូមចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃអាទិត្យនេះ។
លោក ហ៊ុន កុសល គឺជាអតីតសកម្មជនគាំទ្រអតីតគណបក្ស សង្គ្រោះ ជាតិ ហើយក៏ជាអ្នកតែងតែរិះគន់ និងវាយប្រហារលើគណបក្សប្រជាជន កម្ពុជា ផងដែរ។
លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចឃាត់ និងឃុំខ្លួននៅពន្ធនាគារព្រៃស កាល ពី ថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២៣ ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលប្រមាណ៣១ថ្ងៃ លោកត្រូវបានដោះលែង ឱ្យនៅក្រៅឃុំកាលពីថ្ងៃទី២២ ខែមេសា។ មួយថ្ងៃបន្ទាប់លោក ក៏បានសូមចូល រួម ជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។
ក្នុងវីដេអូសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា លោក ហ៊ុន កុសល បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួននាពេលកន្លងទៅ៕សរន