Views: 52 Post navigation ក្រសួងការបរទេសចិនកាលពីថ្ងៃអាទិត្យទី២៣មេសាបាននិយាយថា អនុរដ្ឋមន្រ្តីការបរទេសចិន លោកសាន់ វ៉េដុង(Sun Weidong) បានធ្វើការប្រឆាំងតវ៉ាទៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងចំពោះ«ពាក្យសម្តីខុសឆ្គង»របស់ប្រធានាធិបតីកូរ៉េខាងត្បូងស្តីពីតៃវ៉ាន់។ក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ ប្រធានាធិបតី យូន ស៊ុកយ៉ូល បាននិយាយថា កំណើនភាពតានតឹងជុំវិញកោះតៃវ៉ាន់បណ្តាលមកពីការប៉ុនប៉ងកែប្រែស្ថានភាពជាក់ស្តែងដោយប្រើ កម្លាំង ហើយលោកប្រឆាំងចំពោះការផ្លាស់ប្តូរដូច្នេះ។ រដ្ឋាភិបាលបរទេសបានជម្លៀសអ្នកការទូត បុគ្គលិក និងអ្នកផ្សេងទៀតពីប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ ទី២៣ មេសាខណៈឧត្តមសេនីយ៍ជាគូប្រជែង បានប្រយុទ្ធអស់រយៈពេលប្រាំបួនថ្ងៃ ដោយគ្មានសញ្ញានៃបទឈប់បាញ់ ដែលបានប្រកាសសម្រាប់ថ្ងៃឈប់សម្រាកដ៏សំខាន់របស់មូស្លីម។