ដោយៈតារារិទ្ធ/ភ្នំពេញៈ សម្ដេចអគ្គម\ហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមាន ប្រសាសន៍ដឹងថា ឆ្នាំនេះសម្តេចនឹងប្រារព្ធពិធីខួប២៥ ឆ្នាំនៃមរណកាលរបស់មាតាសម្តេច,ខួបលើកទី១០ឆ្នាំនៃមរណ កាលបិតារបស់សម្តេចនិងខួប ១០០ឆ្នាំនៃថ្ងៃកំណើតរបស់បិតារបស់សម្តេចរួមគ្នានៅថ្ងៃទី ១២ ខែកក្កដា ២០២៣ខាងមុខ។
សម្តេចតេជោបានបង្ហើបរឿងនេះនៅព្រឹកថ្ងៃទី២៤ខែមេសា ២០ ២៣នេះក្នុងពិធីកាត់ឫសសីមាព្រះវិហា រនិងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្គដ្ឋបូរីដែលមានតម្លៃជាងមួយលាន ដុល្លារដែលស្តិតក្នុងសង្កាត់ទឹកថ្លាខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
សម្តេចតេជោមានប្រសាសន៍ថាសូមបញ្ជាក់ជូនដែរថាឆ្នាំនេះគឺជាខួបលើកទី២៥ឆ្នាំនៃមរណៈកាលរបស់មាតារបស់ខ្ញុំហើយក៏ជាខួបលើកទី១០ឆ្នាំនៃមរណកាលរបស់បិតារបស់ខ្ញុំនិងក៏ជាខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់បិតារបស់ខ្ញុំដែរ។ដូច្នេះកូនចៅនិងធ្វើពិធីជុំគ្នាតែម្ដងដោយមានការធ្វើពិធីខួបមរណកាល១០ ឆ្នាំរបស់បិតា ខួប២៥ឆ្នាំ នៃមរណកាល របស់មាតា និខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់បិតារបស់ខ្ញុំនៅថ្ងៃ១២ កក្កដាឆ្នាំ ២០២៣ខាងមុខ។
សម្តេចបន្តថាពិតមែនហើយពេលនោះយុទ្ធនាការបោះឆ្នោតកំពុងប្រព្រឹត្តទៅក៏ប៉ុន្តែរឿងបោះឆ្នោតគឺជារឿងមួយក៏ ប៉ុន្តែគុណបំណាច់របស់ឳពុកម្ដាយគឺមិនអាចបំភ្លេចបានទេ ។ សម្តេចបន្តថាចង់ឈ្នះឆ្នោតដោយបំភ្លេចចោលឪពុក ម្ដាយគឺមិនមែនជារឿងល្អនិងគុណធម៌ អសីលធម៌របស់មនុស្ស ៕សរន / N