ដោយៈ សុផល / ទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់ ចំនួន ២០, ពាន់លានដុល្លារ ពីធនធានរបស់ខ្លួន ក្នុងឆ្នាំ ២០២២ ដើម្បីជួយតំបន់អាស៊ី និង ប៉ាស៊ីហ្វិក បន្តងើបឡើងវិញ ពីជំងឺរាតត្បាត កូវីដ១៩ ទោះបីជាមានលេចឡើងវិបត្តិសេដ្ឋកិច្ច និង វិបត្តិថ្មីៗយ៉ាងណាក្តី។

លទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការ ត្រូវបានចេញផ្សាយ នៅថ្ងៃនេះ នៅក្នុង របាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ ADB ។របាយការណ៍នេះសង្ខេបរបៀប ដែល ADB ផ្សារភ្ជាប់ហិរញ្ញវត្ថុ និងចំណេះ ដឹង និងបង្កើនភាពជាដៃគូ ដើម្បីជួយតំបន់នេះ ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលកាន់តែពិបាក ដោយការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន វិបត្តិស្បៀង អាហារ កាន់តែធំធេង និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនានា។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ ថាៈ «ការគាំទ្ររបស់យើងក្នុងឆ្នាំ ២០២២ បានជួយប្រទេសសមាជិកកំពុង អភិវឌ្ឍ (DMCs) របស់យើង ដើម្បីចៀសចេញពីផល ប៉ះពាល់ ភ្លាមៗនៃ វិបត្តិទាំងនេះ ហើយពង្រឹងភាពធន់យូរអង្វែងរបស់ប្រទេស ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។»

ទឹកប្រាក់ចំនួន ២០, ពាន់លានដុល្លារ រួមមាន ប្រាក់កម្ចី និងការធានា ប្រាក់ជំនួយ ការវិនិយោគទុន និងជំនួយបច្ចេកទេស ដែលផ្តល់ដល់រដ្ឋាភិបាល និង វិស័យឯកជន។ ADB បានប្រមូលថវិកាបន្ថែម ១១, ពាន់ លាន ដុល្លារ ជាសហហិរញ្ញប្បទាន។

ADB បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន , ពាន់លានដុល្លារ សម្រាប់ការកាត់បន្ថយផលប៉ះពាល់ និងការបន្សាំនឹងអាកាសធាតុក្នុងឆ្នាំ ២០២២ ដែលជាវឌ្ឍនភាព ឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួន ក្នុងការផ្តល់ ហិរញ្ញប្បទានអាកាសធាតុ ចំនួន ១០០ ពាន់លានដុល្លារក្នុងកំឡុងឆ្នាំ ២០១៩២០៣០

ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ដែលកាន់តែធ្ងន់ធ្ងរ ក្នុងតំបន់ ADB បានផ្តល់ប្រាក់ចំនួន , ពាន់លានដុល្លារ ក្រោមកម្មវិធីសន្តិសុខស្បៀង ចំនួន ១៤ ពាន់លានដុល្លារ របស់ខ្លួន ដោយផ្តល់ជំនួយស្បៀងអាហារសំខាន់ៗ សម្រាប់ប្រជាជន ដែលត្រូវការជំនួយបំផុត និងពង្រឹងប្រព័ន្ធផលិតកម្មស្បៀង។

ដើម្បីគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ច ADB បានផ្តល់ហិរញ្ញប្បទាន សម្រាប់កំណែទម្រង់ស្ថាប័ន ពង្រឹងការផ្តល់សេវាសាធារណៈ និងកំណើន ក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ ការសម្រេចផ្តល់ហិរញ្ញប្បទាន ចំនួន , ពាន់ លានដុល្លារ របស់ ADB ដល់វិស័យឯកជន រួមមាន ការគាំទ្រសន្ធនីយភាព មូលដ្ឋាន ដល់សហគ្រាស ដែលកំពុងប្រឈមនឹងបរិយាកាសធុរកិច្ចដ៏លំបាក។

ទន្ទឹមនឹងនេះ ADB បានធ្វើការវិនិយោគយ៉ាងទូលំទូលាយលើហេដ្ឋារចនា សម្ព័ន្ធប្រកបដោយ គុណភាព ក៏ដូចជាវិស័យអប់រំសុខាភិបាល និងវិស័យ សង្គមផ្សេងទៀត ដែលរួមចំណែកដល់ការកសាង ភាពធន់ទូទៅនៃសេដ្ឋកិច្ច។

ការលើកកម្ពស់សមភាពយេនឌ័រ នៅតែជាអាទិភាព ក្នុងការងាររបស់ ADB ដោយ ៩៧% នៃប្រតិបត្តិការរបស់ ADB ក្នុងឆ្នាំ ២០២២បានចូលរួមចំណែក ក្នុងផ្នែកនេះ។

ប្រតិបត្តិការទាំងនោះ រួមមាន ការផ្តួចផ្តើមគំនិត ដើម្បីកែលម្អលទ្ធភាពទទួល បានការងារប្រកបដោយគុណភាពរបស់ស្ត្រី ជំរុញភាពជាសហគ្រិន របស់ស្ត្រី និង កសាងភាពធន់របស់ស្ត្រី ទៅនឹងការប្រែប្រួលអាកាសធាតុ។

របាយការណ៍ប្រចាំឆ្នាំ ២០២២ ផ្តល់ព័ត៌មានលម្អិត អំពីរបៀបដែល ADB កំពុងវិវឌ្ឍ ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលប្រែប្រួល និងស្មុគស្មាញ នៃប្រទេស សមាជិកកំពុងអភិវឌ្ឍរបស់ខ្លួន។ ទាំងនោះរួមបញ្ចូលវិធានការដើម្បីទទួលបាន ធនធានកាន់តែច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្នុងតំបន់ តាមរយៈការត្រួត ពិនិត្យជាបន្ត នៃក្របខ័ណ្ឌភាពគ្រប់គ្រាន់ នៃដើមទុន ក៏ដូចជាកំណែទម្រង់ស្ថាប័នជារចនាសម្ព័ន្ធ និងមិនមែនរចនាសម្ព័ន្ធ របស់ ADB ដោយប្រើគំរូប្រតិបត្តិការ ថ្មី។

លោក Asakawa បានមានប្រសាសន៍ថាៈ «ខ្ញុំមានទំនុកចិត្តថា កំណែទម្រង់ ទាំងនេះ នឹងធានាថា ADB ផ្តល់នូវផលជះកាន់តែខ្លាំងនៅក្នុងតំបន់ រួមទាំង តាមរយៈការពង្រីកការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ការកៀរគរការវិនិយោគ ពីវិស័យឯកជន កាន់តែច្រើននិងការផ្តល់នូវដំណោះស្រាយអភិវឌ្ឍន៍ ទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។»

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកស្របជាមួយនឹងការខិតខំ ប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះ គ្រប់គ្រងដោយសមាជិក ចំនួន ៦៨ ប្រទេស ដែលក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក។/V-PC