ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ ទីស្ដីការ ក្រសួងការពារជាតិ ព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ លោកឧត្តម សេនីយ៍ទោ សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសេនាធិការ ជាន់ខ្ពស់ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពភូមិន្ទថៃ ក្រោមអធិបតី ភាពលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជការរង នាយសេនាធិការ ចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ

ខ្លឹមសារសំខាន់ៗ គ្រោងនឹងជួបពិភាក្សា ជាមួយភាគីកងទ័ពភូមិន្ទថៃ នៅក្នុងកិច្ចប្រជុំសេនាធិការជាន់ខ្ពស់ នាខែសីហា ឆ្នាំ២០២៣ខាងមុខនេះ មានចំនួន ៩ចំណុច៖

. កិច្ចសហប្រតិបត្តិការផ្នែកការអប់រំ និងបណ្ដុះបណ្ដាល។

. កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទស្សនកិច្ច។

. កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរចារកិច្ច។

.កិច្ចសហប្រតិបត្តិការលើការងារបេសកកម្ម រក្សាសន្តិភាពអង្គការ សហប្រជាជាតិ។

. កិច្ចសហប្រតិបត្តិការ លើគម្រោងបណ្ដុះបណ្ដាលផ្នែកកសិកម្ម។

. កិច្ចសហប្រតិបត្តិការប្រភេទទ័ព(ជើងគោក ជើងទឹក និងជើងអាកាស)

. យន្តការនៃកិច្ចប្រជុំថ្នាក់នាយទាហានជាន់ខ្ពស់។

. កិច្ចសហប្រតិបត្តិការលើវិស័យដោះមីនមនុស្សធម៌។

. កិច្ចសហប្រតិបត្តិការផ្សេងៗ /V-PC