​ក្មេងប្រុស​ស្រី​២​នាក់​លង់ទឹក​ស្រះ​ស្លាប់​នៅ​ស្រុក​អង្គរធំ​

1187
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ​ក្មេងប្រុស​ស្រី​ចំនួន​២​នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លង់​ទឹកស្រះ​ជម្រៅ​៣​ម៉ែត្រ​នៅ​ខាងក្រោយ​ផ្ទះ​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ពាក់​ស្នែង​ចាស់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ១៦​និង​១០ នាទី ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្មេងរងគ្រោះ​ទាំង​២​នាក់​នេះ ទី​១. ឈ្មោះ ធី សំណាង ភេទ​ប្រុស អាយុ ១០​ឆ្នាំ មាន​សតិ​មិន​គ្រប់គ្រាន់ និង ទី​២. ឈ្មោះ ឡូ ជី​ណា ភេទ​ស្រី អាយុ​០៣​ឆ្នាំ ។​ស្ត្រី​ម្នាក់​ឈ្មោះ ធ្លក យឿ​ម អាយុ ៤៧​ឆ្នាំ ត្រូវជា​ម្តាយបង្កើត បាន​ឲ្យ​ដឹងថា គាត់​មិនបាន​ដឹងថា កូន​គាត់​ទៅលេង​ទឹក​នៅក្បែរ​មាត់​ស្រះ​នោះទេ ព្រោះ​ពេល​មេឃ​ភ្លៀង គាត់​បាន​ដេកលក់​នៅលើផ្ទះ​។

លុះដល់​ម៉ោង ១៦​និង​១០ នាទី កូនស្រី​របស់គាត់ ចេញពី​រៀន​មិនឃើញ​ប្អូន ក៏​ដើររក​នៅក្បែរ​ស្រះ​ទឹក ក៏​ឃើញ​ឈ្មោះ ធី សំណាង អណ្ដែត នៅក្នុង​ទឹកស្រះ ក៏​ចុះទៅ​ស្រង់់ លើក​មក​ដាក់​លើ​គ្រែ នឹង​ប្រាប់​ម្ដាយ​ថា ប្អូន​បាន​ស្លាប់​ហើយ ។

​ពេលនោះ បាន​បាត់​ប្អូន​ម្នាក់ទៀត ម្ដាយ​ក៏រ​ត់រក​អ្នកភូមិ ឲ្យ​ជួយ​រក​ក្នុង​ទឹកស្រះ ទើប​ប្រទះឃើញ​ស្លាប់បាត់​ទៅហើយ​ដែរ ហើយ​តាម​ការពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច បាន​ឲ្យ​ដឹងថា សព​ទាំង ២​នាក់ បងប្អូន​បាន​ស្លាប់ ដោយសា​លង់ទឹក​មែន​៕S/​

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ