ដោយៈសុផល/ភ្នំពេញ៖ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន ២គ្រឿង មានឈ្មោះ JS URAGA និង JS AWAJI បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែមេសា។ នេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់កងកម្លាំងស្វ័យការពារជប៉ុនមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំនេះដែលជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា អំឡុងពេលបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ កងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពជើងទឹកកម្ពុជា នឹងធ្វើសមយុទ្ធសុឆន្ទៈ និងការផ្លាស់ប្តូរមួយចំនួនទៅវិញទៅមកដើម្បីបង្កើនទំនុកចិត្តនិងរឹតចំណងមិត្តភាព រវាងកងទ័ពទាំងពីរ។

នាវា កង ស្វ័យ ការពារ ជើង ទឹក ជប៉ុន ទាំង គ្រឿង បាន ចូល ចត ដោយ សុវត្ថិភាព នៅ ម៉ោង ប្រមាណ ១០ ព្រឹក ថ្ងៃ ទី ២៤ ខែមេសា ឆ្នាំ ២០២៣ នា កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ។

ក្នុង ឱកាស ទទួល បដិសណ្ឋាកិច្ច នៃ ការ ចូល ចត នាវា នេះ មាន មន្ត្រី កងទ័ព ជើង ទឹក មូលដ្ឋាន សមុទ្រ រាម បាន ដឹកនាំ ប្រតិភូទទួល ស្វាគមន៍ និង មន្ត្រី ស្ថានទូត ប្រទេស ជប៉ុន ប្រចាំ នៅ ព្រះរាជាណាចក្រ កម្ពុជា ជាច្រើន នាក់ បាន អញ្ជើញ ទៅ ទទួលលោក មេបញ្ជាការ និង ក្រុម នាវិក នៅ លើ នាវា ក្នុង ទឹកមុខ សប្បាយ រីករាយ និង រាក់ទាក់ ផង ដែរ។

នាវា ឈ្មោះ JS URAGA ( MST-463 ) មានបណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ អាចចតជម្រៅ ទឹក . ម៉ែត្រ។នាវានេះមានទម្ងន់  ផ្ទុក .៦៥០ តោន ល្បឿន២២knots ស្មើ ៤១ គីឡូម៉ែត្រ ក្នុង ម៉ោងនិងមានចំនួន នាវិក ២៥០ នាក់ ដឹកនាំ ដោយមេបញ្ជាការ នាវា លោក វរនាវីទោ MATSUNAGA Akihi to

ចំណែកនាវា ឈ្មោះ JS AWAJI ( MSO-304 ) មានបណ្ដោយ ៦៦. ម៉ែត្រ ទទឹង ១១ ម៉ែត្រ ជម្រៅ ទឹក . ម៉ែត្រ ទម្ងន់  ៦៩០តោន ល្បឿន ១៤ knots ស្មើ ២៦ គីឡូម៉ែត្រ ក្នុង ម៉ោងនិងមានចំនួន នាវិក ១៥០ នាក់ ដឹកនាំ ដោយ មេបញ្ជាការ នាវា លោកវរនាវីទោ TAGUCHI Takuma/PC