​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​តោ​ខៀវ Chelsea កំពុង​ពិចារណា​លើ​ការផ្ទេរ​កីឡា​ករនី​ម៉ា (Neymar)​ប្រសិនបើ​ក្លិប Paris St Germain ជ្រើសរើស​លក់​ខ្សែប្រយុទ្ធ​វ័យ ៣១ ឆ្នាំ​រូប​នេះ​ក្នុង​រដូវក្តៅ​នេះ នេះ​បើ​យោង​តាម​កាសែត Daily Mirror ។ យ៉ាងហោច​ណាស់​មាន​ក្លិប Premier League​មួយ​ផ្សេង​ទៀត​ត្រូវ​គេ​និយាយថា​បាន​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ចាប់​​អារម្មណ៍​លើ​កីឡា​ករប្រេ​ស៊ីល​រូបនេះ​។​

​កីឡាករ លី​អូ​នែ​ល ម៉េស​ស៊ី គឺជា​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​ដែល​មាន​លទ្ធភាព​ចាកចេញ​ពី PSG ដោយ​កាសែត Daily Mail រាយការណ៍​ថា ខ្សែប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ​រូប​នេះ​ចង់​ត្រឡប់​ទៅ Barcelona វិញ​។ កាសែត​នេះ​អះអាងថា ក្លិប​យក្ស​អេ​ស្ប៉ាញ​នេះ​នឹង​ត្រូវ​រៃអង្គាសប្រាក់​ឱ្យ​បាន​ចំនួន ៨៨ លាន​ផោន និង​បង្កើន “​កម្រិត​សេដ្ឋកិច្ច​ក្លិប​” ដើម្បី​អាច​នាំ​យក​ប្រធាន​ក្រុម​អា​ហ្សង់​ទីន​រូប​នេះ​ត្រឡប់​ទៅ​កីឡដ្ឋា​ន Nou Camp វិញ​។​

​ចំណែក​ខ្សែការពារ អា​រ៉ុន ហ៊ី​ក​គី (Aaron Hickey) វ័យ ២០ ឆ្នាំ​របស់ Brentford បាន​ក្លាយជា​គោលដៅ​របស់ Manchester City នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត The Sun​។ ខ្សែការពារ​សញ្ជាតិ​ស្កុត​ឡែន​រូបនេះ​ត្រូវបាន​រាយការណ៍​ថា​មាន​តម្លៃ​ខ្លួន​ប្រហែល ៣០ លាន​ផោន​។​

​អតីត​ខ្សែប្រយុទ្ធ Liverpool និង​អង់គ្លេស រ៉ប់​ប៊ី ហ្វូល័​រ (Robbie Fowler) កំពុង​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​តួនាទី​អ្នកចាត់ការ​នៅក្នុង​ក្លិប​មួយ​របស់​អង់គ្លេស​។ កាសែត The Sun រាយការណ៍​ថា អតីត​កីឡាក​រវ័យ ៤៨ ឆ្នាំ​រូប​នេះ​កំពុង​ពិចារណា​ដាក់​ពាក្យសុំ​ការងារ​នៅ​ក្លិប Tranmere Rovers ក្នុង​ក្របខណ្ឌ League Two៕

Chelsea នឹង​ទិញ​យក​នី​ម៉ា ប្រសិនបើ​រូបគេ​ចាកចេញ​ពី PSG