ស្នាដៃ​របាំ​ចិន​ត្រូវ​សម្តែង​នៅ​ក្រុង​គុន​មីង​

1397
ចែករម្លែក

​កាលពី​ថ្ងៃទី​១១ ដល់ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ពិព័រណ៍​របាំ​ទូទាំង ប្រទេស​ចិន​លើក​ទី​១២ បានប្រារឰ​នៅ ក្រុង​គុន​មីង​។ ពិព័រណ៍​នេះ​ជា​ពិព័រណ៍ របាំ​សំខាន់ និង​ធំជាងគេ​ក្នុងប្រទេស​ចិន រួមមាន​កម្មវិធី​សម្តែង​សិល្បៈ​ចំនួន​៨០ និង​ល្ខោន​របាំ​ចំនួន​ប្រាំ ដែល​បានធ្វើឱ្យ​ទស្សនិកជន​គ្រប់ៗ​គ្នា ជក់ចិត្ត​ដិត អារម្មណ៍​យ៉ាងខ្លាំង​។​
​ ​
​ពិព័រណ៍​នេះ​មិន​គ្រាន់តែ​បាន រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​ដ៏​ទាក់ទាញ គ្រប់​ប្រភេទ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន បង្ហាញ​នូវ​ស្នាដៃ​របាំ​មួយចំនួន​ដែល អាច​បង្ហាញ​ពី​សមិទ្ធផល​នៃ​ការធ្វើ​កំណែ ទម្រង់ និង​បើកចំហ ព្រមទាំង​ប្រកប ដោយ​ស្មារតី​ចិន​បែបបទ​ចិន និង រចនាបថ​ចិន ។
​អ្វីដែល​គួរឱ្យ​បញ្ជាក់ នោះ​គឺ​កម្មវិធី​សម្តែង​សិល្បៈ​ចំនួន​ប្រាំពីរ​របស់​ខេត្ត​យូ​ន​ណាន​បាន​ត្រូវ ជ្រើសរើស ឱ្យទៅ​សម្តែង​ក្នុងឱកាស​ពិព័រណ៍​នេះ រួមមាន​ល្ខោន​របាំ របាំ​សម្តែង​ដោយ មនុស្ស​ម្នាក់ និង​របាំ​សម្តែង​ដោយ​មនុស្ស បីនាក់ ដែល​បានបង្ហាញ​ឱ្យឃើញ​ពី លក្ខណៈពិសេស និង​កម្លាំង ទាក់ទាញ ផ្នែក​សិល្បៈ​នៃ​របាំ​ជនជាតិភាគតិច របស់​ខេត្ត​យូ​ន​ណាន ៕

​ផ្ទាំង​រូបភាព​មួយ​នៃ “​ស្ថានីយ​រថភ្លើង​ទៅ​ទី​បេ​ត៍​” ដែលជា​របាំ​មួយ​ដែល​បាន​សម្តែង​នៅ​ក្នុ ង​អំឡុងពេល នៃ​ពិធី​បើក​ពិព័រណ៍​របាំ​ជាតិចិន​លើក​ទី​១២ (​រូបថត​ដោយ Zhou Can)​

ទីតាំងផ្សាយពាណិជ្ជកម្ម