ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២៣នេះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិតនិងបុគ្គលិកអប់រំជាង២ពាន់នាក់នៅវិទ្យាស្ថានជាតិអប់រំ។
របាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាគរុសិស្ស គរុនិស្សិត និស្សិតនិងបុគ្គលិកអប់រំដែលទទួលសញ្ញា បត្រនាពេលនេះមានចំនួន២,៣៨៤នាក់នារី១,០៦៧នាក់បានបញ្ចប់ការសិក្សាកាល ពីឆ្នាំសិក្សា២០ ២០-២០២១ និង ២០២២កន្លងទៅនេះ ។
ជ័យលាភីនេះរួមមាន៖អធិការអប់រំ៦៦នាក់ នារី ១២នាក់, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨១នាក់នារី ៦៥នាក់, គ្រូបង្រៀនកម្រិតឧត្តមបណ្តុះបណ្តាលតាមរូបមន្តបរិ ញ្ញាបត្របូក១ចំនួន២,០០៥នាក់នារី៩៣៧ នាក់,គ្រូបង្រៀនកម្រិតមូលដ្ឋានបណ្តុះប ណ្តាលតាមរូបមន្ត១២បូក២ចំនួន៥០នាក់ នារី៣៦នាក់និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ៨២ នាក់នារី ១៧នាក់។
ក្រោយឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្នវិ ទ្យាស្ថានជាតិអប់រំបានពង្រីកវិសាលភាពនៃកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់មានវគ្គ បណ្តុះបណ្តាលថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ, វគ្គបណ្ដុះបណ្ដាលអធិការអប់រំ, វគ្គឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ, វគ្គបណ្ដុះ បណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ផ្នែកប្រឹក្សាគរុកោសល្យ ផ្នែកវិធីសាស្ត្របង្រៀនភាសាបា រាំង, វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញា បត្រ+១)និង(បរិញ្ញាបត្រ+២), វគ្គវិក្រឹតការគ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ, វគ្ គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋា នឯកទេសភាសាបារាំង-ខ្មែរ ភាសាបារាំង-គណិតវិទ្យាភាសាបារាំង- រូបវិទ្យាភាសាបា រាំង-ជីវវិទ្យាភាសាអង់គ្លេស -ខ្មែរ, វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសបឋមសិក្សា គ្រូឧទ្ទេស ភាសាបារាំង -ខ្មែរនិងគ្រូឧទ្ទេសអធិការអប់ រំ ។ វិទ្យាស្ថានជាតិអប់រំបានផលិតធ ធាន មនុស្សសរុប ២៤,៧៤៦នាក់នារី ៧,៩៤០ នាក់(ស្មើនឹង ៣២.០៩ភាគរយ)។
បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំបានកែស ម្រួលរចនាសម្ព័ន្ធគ្រប់គ្រងដោយបង្កើតឱ្យមានសាលាក្រោយបរិញ្ញាបត្រ,មហាវិទ្យាល័យគរុកោសល្យ,មជ្ឈមណ្ឌលស្រាវជ្រាវនិងនវា នុវត្តន៍និងអង្គភាពគ្រប់គ្រងទូទៅ។
វិទ្យាស្ថានជាតិអប់រំមានដេប៉ាតឺម៉ង់ចំនួន៧ ,ការិយាល័យចំនួន៦,បណ្ណាល័យចំនួន ១, សាលាអនុវត្តចំនួន២និងមានគណៈគ្រប់គ្រង បុគ្គលិកគ្រូឧទ្ទេសនិងលោកគ្រូអ្នកគ្រូសរុប២៥៤នាក់នារី១០២នាក់ស្មើ ៤០,១៥ ភាគរយ។
វិទ្យាស្ថានជាតិអប់រំបាននិងកំពុងធ្វើកិច្ចស ហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍមួយចំនួ នដូចជា៖ (១) មូលនិធិអន្តរជាតិគាំទ្រវិស័ យអប់រំនៅកម្ពុជារបស់ប្រទេសជប៉ុនក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ,(២)វិទ្យាស្ថានអន្តរ ជាតិផែនការអប់រំនៅប្រទេសបារាំងនិងអង្គការយូនីសេហ្វក្នុងការធ្វើវិក្រឹតការជំនាញគ្រប់គ្រងនិងផែនការអប់រំ, (៣) អធិការអប់ រំនៃប្រទេសស៊ុយអែតក្នុងការបណ្តុះបណ្តា លជំនាញអធិការអប់រំ, (៤) អង្គការ KAPE ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រឹក្សាគរុកោសល្យ និងការអប់រំស្ទែម,(៥)ស្ថានទូតបារាំងនិងអង្គការ AUF ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង,(៦)សាកលវិទ្យាល័យអប់រំអាយជិ សាកលវិទ្យាល័យអូហ្គាយ៉ាម៉ានិងសាកលវិទ្យាល័យ ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុនក្នុងការបញ្ជូនគ្រូឧទ្ទេ សទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់បណ្ឌិតនិងការផ្លាស់ប្តូរនិស្សិ ត-គរុនិស្សិត គរុសិស្សនិងគ្រូឧទ្ទេស,(៧) វិទ្យាស្ថានជាតិអប់រំប្រទេសសឹង្ហបុរីនិងធនា គារអភិវឌ្ឍន៍អាស៊ីក្នុងការអភិវឌ្ឍសមត្ថ ភាពគ្រូឧទ្ទេសវិទ្យាសាស្រ្តគណិតវិទ្យានិងបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគន៍និងការកែលម្អកម្មវិធីបណ្តុះបណ្តាល, (៨)សា កលវិទ្យាល័យជូឡាឡុងកន សាកលវិទ្យា ល័យកាសិតសាធនិងសាកលវិទ្យាល័យ ខនហ្គែននៃប្រទេសថៃក្នុងការបណ្តុះបណ្តា លថ្នាក់បណ្ឌិតអប់រំនិង(៩) អង្គការ SEAMEO INNOTECH ក្នុងការបណ្តុះបណ្តាលនាយកសាលារៀន៕