អា​លី​ស​សុន ផ្ទេរ​មក Liverpool ក្នុងតម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​សម្រាប់​អ្នកចាំទី​

1062
ចែករម្លែក

​អ្នកចាំទី​ប្រេ​ស៊ី​ល អា​លី​ស​សុន បាន​ក្លាយជា​អ្នកចាំទី​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កក្កដា នៅពេលដែល​រូបគេ​ចូលរួម​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ពី​ក្រុម Roma ។​

Roma បាន​និយាយថា​កិច្ចព្រមព្រៀង​សម្រាប់​អ្នកចាំទី​ជម្រើស​ដំបូង​របស់​ប្រេ​ស៊ី​ល​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​រូបនេះ​អាចមាន​តម្លៃ​ដល់​ទៅ ៨៤,៥ លាន​ដុល្លារ​។​

​អា​លី​ស​សុន អាយុ ២៥ ឆ្នាំ​បាន​និយាយថា “​ទាក់ទង​នឹង​ជីវិត​របស់ខ្ញុំ​និង​អាជីព​របស់ខ្ញុំ វា​គឺជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការចូលរួម​ក្នុង​ក្លិប​នេះ និង​គ្រួសារ​នេះ​” ។​

​នេះ​ជាការ​ចំណាយលុយ​ធំ​ទិញ​កីឡាករ​ចុងក្រោយ​បំផុត​ពី​សំណាក់ Liverpool ដែល​មិនទាន់​ឈ្នះ​ពាន Premier League តាំងពី​ឆ្នាំ ១៩៩០​។

​វើ​ជី​ល វ៉ាន់ឌី​ក បាន​ក្លាយជា​ខ្សែការពារ​ថ្លៃ​បំផុត​លើ​ពិភពលោក នៅពេល​រូបគេ​ចូលរួម​ជាមួយ Liverpool ពី Southampton ក្នុងតម្លៃ ៩៩ លាន​ដុល្លារ​កាលពី​ខែមករា​។ ខ្សែបម្រើ​កណ្តាល ហ្វា​ប៊ី​ញ៉ូ និង ណា​ប៊ី ខេ​តា បាន​ចូលរួម​ជាមួយ Liverpool រដូវ​កាល​នេះដែរ​ក្នុងតម្លៃ​សរុប ១២០ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

អា​លី​ស​សុន​ក្លាយជា​អ្នកចាំទី​ថ្លៃ​បំផុត​លើ​ពិភពលោក ក្រោយ​ផ្ទេរ​ពី Roma មក Liverpool ក្នុងតម្លៃ ៨៤,៥ លាន​ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម