ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានថ្លែងថាសម្តេចនឹងបង្រៀនដល់ មន្រ្តីបក្សឲ្យនូវទ្រឹស្តីចំនួនបីទាក់ទងការ វិភាគវាយតម្លៃសភាពការណ៍ ។
សម្តេចតេជោបានថ្លែងដោយត្រង់ៗថាៈ “ខ្ញុំនិយាយដោយត្រង់ថាសមត្ថភាពនៃការវិភាគរបស់មន្ត្រីមួយចំនួនគឺមានភា ពខ្សោយ ។ ខ្ញុំគិតថានៅពេលខាងមុខគណបក្សប្រជាជនអាចនឹងបើកវគ្គបណ្ដុះបណ្ដាល, តាមពិតបានបើកហើ យក៏ប៉ុន្តែមានទ្រឹស្ដីបីដែលមិនទាន់បានបង្រៀនហើយខ្ញុំចង់បង្រៀនដោយខ្លួន ឯង”។
សម្តេចតេជោបន្តថាៈទ្រឹស្រ្តីទី១.សម្ភា រនិយម វិចារវិទ្យា ដើម្បីដាក់គ្រឹះឲ្យមន្ត្រីរបស់យើងចេះវិភាគ។ទី ២. សម្ភារនិយមប្រវត្តិសាស្រ្ត ដើម្បីដាក់ជាគ្រឹះសម្រាប់រឿងវិភាគ ,ការវិភាគត្រូវសភា ពការណ៍គឺចាំបាច់ណាស់ ។ ការវិភាគរបស់អ្នកនយោបាយដូចគ្នានឹងគ្រូពេទ្យអញ្ចឹងបើសិនជាវិភាគជំងឺខុសគឺមិនអា ចព្យាបាលជាទេ។ករណីអ្នកនយោនបាយក៏ដូចគ្នាដែរវិភាគខុសគឺដាក់វិធាន ការខុសនិងទី៣.គឺវិធីសាស្រ្តដឹកនាំនិងធ្វើការងារដែលខបានសរសេរវានៅក្នុងឆ្នាំ ១៩៨៣ ហើយសម្តេចបានទៅបង្រៀនមន្ត្រីជាន់ខ្ពស់។
សម្តេចបន្តថាសម្តេចចង់ដាក់គ្រឹះសម្រា ប់អ្នកវិទ្យាសាស្រ្តនយោបាយ អ្នកធ្វើគោ លនយោបាយទាក់ទិននឹងការវិភាគ។
សម្តេចតេជោបានបន្តថាវិធីសាស្រ្តរបស់សម្តេចក្នុងការវិភាគសម្តេចប្រើវិធីសា ស្ត្រ៣ក្នុងការវិភាគ។ វិធីសាស្រ្តទី១.គឺសម្ភារៈនិយមវិចារវិទ្យា។ ២.គឺទស្សនៈប្រវត្តិសាស្រ្ត ។ ៣.គឺតក្កវិទ្យា ។ គួបផ្សំកត្តាបីនេះទើបហ៊ុនសែនមិនងាយវាយ តម្លៃសភាពការណ៍ខុសនោះទេ នៅក្នុង គណបក្សគេគាំទ្រសម្តេចដោយសារតែការវាយតម្លៃត្រឹមត្រូវ។
សម្តេចតេជោបញ្ជាក់ថាសម្តេចក៏បានឃើញភាពទន់ខ្សោយយខាងក្រុមប្រឆាំ ងក្នុងការវិភាគវាយតម្លៃសភាពការណ៍របស់ផ្ទៃក្នុងគណបក្សប្រជាជនមិនដែ លចេះត្រូវ។អញ្ចឹងបានសម្តេចប្រាប់ទៅសហការីរបស់សម្តឹចថាទុកឲ្យគេវ៉ៃតម្លៃខុសតទៅទៀតចុះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រជូនគរុសិស្ស គរុនិស្សិត និស្សិតនិងបុគ្គលិកអប់រំជាង ២ ពាន់នាក់នៅវិទ្យា ស្ថានជាតិអប់រំ៕ srn / N