លី​វឺ​ភូ​ល​ឆ្លើយតប​នឹង​ការទាមទារ​៦៧​លាន​ផោន​របស់​ក្លិប រ៉ួ​ម៉ា​សម្រាប់​អ្នកចាំទី អា​លី​សិន​

980
ចែករម្លែក

​ក្លឹប​លី​វឺ​ភូ​ល​បាន​ឆ្លើយតប​នឹង​ការទាមទារ​៦៧​លាន​ផោន​របស់​ក្លិប​រ៉ូ​ម៉ា (Roma) សម្រាប់​កីឡាករ អា​លី​សិន (Alisson) និង​បានផ្តល់​ការអនុញ្ញាត ដើម្បី​ពិភាក្សា​ជាមួយ​អ្នកចាំទី​រូបនេះ​។​
​ ​
​ក្លិប​ហង្ស​ក្រហម​លី​វើ​ភូ​ល​អន្ទះសា​ចង់បាន​អ្នកចាំទី​ថ្មី​ម្នាក់ទៀត បន្ទាប់ពី​អ្នកចាំទី ឡូរី​ស កា​រៀស (Loris Karius) ធ្វើ​មិនសូវ​ល្អ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ពួកគេ​មាន​ទំនុកចិត្ត​ថា នឹង​ទទួលបាន អា​លី​សិន ។ តាម​ព័ត៌មាន​ថា​ពួកគេ​បាន​ត្រៀមខ្លួន​ពិនិត្យ សុខភាព​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​ក៏​កំពុង​តាម​ប្រមាញ់​អ្នកចាំទី​វ័យ​២៥​ឆ្នាំ​រូបនេះ​ផងដែរ ប៉ុន្តែ​នៅពេលនេះ កីឡាករ រូបនេះ​ទំនងជា​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Anfield ។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​នឹង​បង្ខំចិត្ត​រកមើល​កីឡាករ​ផ្សេងទៀត ស្របពេល​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​រៀល​ម៉ា​ឌ្រី​ដ ចង់បាន​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) ដែល​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​លទ្ធភាព​ផ្ទេរ​របស់ អា​លី​សិន មកកាន់​លី​វើ​ភូ​ល​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​តម្លៃ​ខ្ពស់ បំផុត​ក្នុង​ពិភពលោក​។​
​ ​
​ក្លឹប​លី​វើ​ភូ​ល​ធ្លាប់​ចែចង់ ហ្វា​ប៊ី​ញ៉ូ (Fabinho) មកកាន់​ពហុកីឡាដ្ឋាន Anfield នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ណា​ប៊ី កេ​តា (Naby Keita) ចូលរួម​រួចហើយ​មុន​រដូវក្តៅ ថ្មី​នេះ​។​
​ ​
​ពួកគេ​អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ស្លាប ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) ផងដែរ ហើយ​គ្រោង​នឹង​បន្ត​ការចរចា​បន្ទាប់ពី​កីឡាករ​រូបនេះ​ជួយ​ក្រុម​បារាំង​លើក​ពាន​ជើងឯក វើ​ល​ខាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​លី​សិន (Alisson)

ទីតាំងផ្សាយពាណិជ្ជកម្ម